ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ១១ និង ៤៥នាទី ថ្ងៃសៅរ៍ ទី២៣ កក្កដា នេះ នៅចំណុចក្រុម៣១ និងក្រុមទី៣៤ ភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក ឈិត សុផាត ចៅសង្កាត់លេខ១ បានឲ្យដឹងថា លោកបានធ្វើរបាយការណ៍នេះដាក់ជូនទៅអាជ្ញាធរក្រុងព្រះសីហនុ ដើម្បីដោះស្រាយជំនួយជូនប្រជាពលរដ្ឋ ៖ «ព្យុះរាងចង់ដូចប្រមោយដំរី ប៉ើងហើរពេញមេឃតែម្ដង ជាប់ទឹកសមុទ្ទ។ អាប៉ើងទាំងស្រុងនោះអស់តែ ៧ខ្នងទេ ២០ខ្នងទៀតខូចខាត បួនដប់សន្លឹក ពីរបីសន្លឹកអ៊ីចឹងទៅណាស់។ របួសក្មេងម្នាក់ ហើរស៊ីប៊ូរ៉ូ ត្រូវក្បាលដេរ ២-៣ថ្នេរដែរ ត្រូវពីលើមករាងធ្ងន់ដែរ។ ខ្ញុំធ្វើរបាយការណ៍ទៅសាលាក្រុងហើយ»៕