ឤជ្ញាធរបានអះឤងថា មានមនុស្សម្នាក់បានស្លាប់ និងផ្ទះ ៩០ខ្នង ត្រូវបានដួលរលំ ដោយសារតែខ្យល់ព្យុះ នៅក្នុងឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១៦ មេសា ។
ក្រុមប្រឹក្សាឃុំប៉ោយប៉ែត អ្នកស្រី ចាន់ ធី បានប្រាប់វិទ្យុឤស៊ីសេរីថា កាលពីថ្ងៃទី ១៦ មេសា មានខ្យល់ព្យុះយ៉ាងខ្លាំង បណ្តាលឱ្យក្មេងស្រីម្នាក់ ឤយុ ១២ឆ្នាំស្លាប់ នៅព្រឹកថ្ងៃ ១៧ មេសា បន្ទាប់ពីសម្រាកព្យាលបាល នៅមន្ទីរពេទ្យមង្គលបុរី បានមួយយប់ ដោយសារផ្ទះសង្កត់លើ និងមានផ្ទះ ៨៥ខ្នង បានដួលរលំ នៅភូមិបាលិលេយ្យ និង ៥ខ្នងទៀត នៅក្នុងភូមិប្រាសាទ ៖ «ព្រោះអីរលំបាក់ផ្ទះដល់ដី ប្រជាពលរដ្ឋគាត់រស់នៅ ហាលវាលហាលថ្ងៃ ។ ឥឡូវ ភូមិទួលប្រាសាទ ៥ខ្នងដែរ» ។
ប្រជាពលរដ្ឋឈ្មោះ សា រឿន រស់នៅក្នុងភូមិបាលិលេយ្យ ត្រង់ចំណុចដំណក់ទឹក បានរៀបរាប់ថា កាលពីរសៀលម្សិលមិញ ផ្ទៃមេឃខ្មៅងងឹត មានរលឹមតិចៗ ស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំង បណ្តាលឱ្យដំបូលផ្ទះរបស់គាត់ ប៉ើងប្រមាណ ២០ម៉ែត្រពីផ្ទះ ហើយក៏បាក់ជើងសសរ ដួលរាបលើដី ។
ចំណែកឯប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានត្អូញត្អែរថា ពួកគាត់អត់មានទីជម្រក ហើយក៏អត់មានលុយសម្រាប់ទិញ ឈើ ឬស្លឹក ធ្វើផ្ទះឡើងវិញដែរ ។ ពួកគាត់អះឤងថា រហូតមកដល់ថ្ងៃនេះ ពុំទាន់មានឤជ្ញាធរ ឬអង្គការណា មកជួយឧបត្ថម្ភអ្វី ដល់ពួកគាត់ឡើយ ៖ «អង្ករ ស្រូវ មាន់ ទា វាខូតខាតហើយ ។ គ្មានរដ្ឋាភិបាលណា មកមើលទេ វេទនាណាស់ ក្នុងការដួលរលំនេះ ហើយគ្មានកាកបាទក្រហមណា មកជួយដែរ ។ ជួបបញ្ហារឿងក្តៅ ហើយអត់មានជម្រក សម្រាប់កូនចៅរបស់ខ្ញុំ ហើយឈើថ្លៃណាស់ មួយដើម មួយកន្ទុយ គេទារ ៧០-៨០បាត ទៅហើយ កូនឈើតូចហ្នឹង» ។
បើតាមប្រធាននាយដ្ឋានឧតុនិយម លោក ឡុង សារ៉ាវុធ មានប្រសាសន៍ថា ៖ «យើងគ្រាន់តែប្រាប់ថា នៅចុងរដូវប្រាំងហ្នឹង វាមានភ្លៀងកក់ខែច្រើន នៅទូទាំងប្រទេស ដូច្នេះសូមឱ្យប្រជាកសិករយើងហ្នឹង គាត់ត្រៀមរឿងផ្ទះសម្បែង របស់គាត់អីហ្នឹង ។ ធម្មតាភ្លៀងកក់ខែ វាខ្លាំងបន្តិច វាមិនមែនដូចភ្លៀងប្រព័ន្ធទេណា៎ ។ ភ្លៀងប្រព័ន្ធវាធម្មតា វាដេញៗមក អ៊ីចឹងទៅណា៎ ដល់ភ្លៀងកក់ខែនេះ វាធ្លាក់មកដុំៗ តែម្តង...» ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស ចំរុង មានប្រសាសន៍ថា លោកពុំទាន់បានដឹងរឿងរ៉ាវ ខ្យល់ព្យុះបំផ្លាញជីវិតមនុស្ស និងផ្ទះប្រជាពលរដ្ឋទាំងនោះ នៅឡើយទេ ។ ប៉ុន្តែជាធម្មតា មន្ត្រីកាកបាទក្រហម នឹងទៅជួយពួកគាត់ ។
នៅថ្ងៃព្រហស្បតិ៍នេះវិទ្យុឤស៊ីសេរី បានព្យាយាមសុំការបំភ្លឺ ពីមន្ត្រីកាកបាទក្រហម ខេត្តបន្ទាយមានជ័យ លោក ប៉ុក សាលុយ ប៉ុន្តែទូរស័ព្ទរបស់លោក មិនឤចទាក់ទងបាន ។
ប្រជាពលរដ្ឋដែលកំពុងបាត់បង់ជម្រក ក៏បានសំណូមពរឱ្យរដ្ឋាភិបាល ឬក៏អង្គការក្រៅរដ្ឋាភិបាល មកជួយពួកគាត់ឱ្យទាន់ពេលវេលា ព្រោះបច្ចុប្បន្ននេះ ពួកគាត់ពុំមានទីជម្រក និងស្បៀងឤហារឡើយ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សង្គមស៊ីវិលនិងបក្សនយោបាយគ្រោងប្រជុំពីបញ្ហាពុករលួយ
អាជ្ញាធរខែត្រសៀមរាបនិងអង្គការរួមគ្នាប្រឆាំងនឹងពលកម្មកុមារ
សង្គមស៊ីវិលរួមគ្នាបង្កើតសម្ព័ន្ធអង្គការឃ្លាំមើលផលចំណូលជាតិរបស់កម្ពុជា
បំរាមផ្អាកការរៀបការរវាងស្ត្រីខ្មែរនិងជនបរទេសមិនទាន់ក្លាយជាអចិន្ត្រៃយ៍ទេ
ប៉េអឹមខេត្តកំពង់ធំ៣រូបរងការចោទថាគំរាមប្រជាសហគមន៍
មានជនមួយចំនួនឃុបឃិតនឹងគ្រូពេទ្យយកឈាមសប្បុរសជនទៅលក់
ខុមហ្វ្រែលរៀបចំវេទិកាសាធារណៈលើកទី៣នៅកំពង់ចាម
ពលរដ្ឋ៥០០នាក់នៅស្រុកអង្គស្នួលទាមទារឲ្យតបណ្ដាញអគ្គិសនីរដ្ឋ
ក្រុងភ្នំពេញអាចនឹងមានអគ្គិសនីគ្រប់គ្រាន់នៅឆ្នាំ២០០៩
ភរិយារបស់បេក្ខជនប្រធានាធិបតីអាមេរិក ចន ម៉ាកខេន មកកម្ពុជា