ស្ថានការណ៍នយោបាយក្នុងក្រុងបាងកករឹតតែធ្ងន់ធ្ងរឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប៉ូលិសបង្រ្កាបបាតុកម្មនិងបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃអង្គារកន្លងទៅដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងជាង៤០០នាក់រងរបួស។
បាតុករថៃស្ថិតក្រោមការវាយប្រហារដោយឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេប៉ះទង្គិចជាមួយប៉ូលិសនៅកណ្ដាលក្រុងបាងកក នាថ្ងៃទី៧ តុលា ២០០៨។
កាសែតជាភាសាអង់គ្លេសរបស់ថៃឈ្មោះ The Nation បានពណ៌នាព្រឹត្តិការណ៍ប្រយុទ្ធគ្នានោះថាជាភាពខ្មៅងងឹតនៃខែតុលាសម្រាប់ប្រទេសថៃ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំក្រុងបាងកកបានរាយការណ៍ថា ក្រុមអ្នកតវ៉ានៃសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យមកពីបណ្តាខេត្តភាគខាងត្បូងជាប់នឹងប្រទេសម៉ាឡេស៊ីត្រូវបានមេដឹកនាំសម្ព័ន្ធភាពនេះអះអាងថា បានធ្វើដំណើរមកចូលរួមការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលនៅវិមានរដ្ឋាភិបាលនាក្រុងបាងកកដែលធ្វើឲ្យចំនួនអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានកើនឡើងរាប់ម៉ឺននាក់។
លោក ស៊ុមសាក់ កូសៃស៊ុក មេដឹកនាំមួយរូបនៃក្រុមប្រឆាំងនេះបានថ្លែងថា ក្រុមអ្នកតវ៉ាជាច្រើនរយនាក់មកពីខេត្តសុងក្លា ខេត្តរ៉ាក់ណុង ភាគខាងត្បូងនៃប្រទេសថៃ បានមកដល់ក្រុងបាងកកនិងបានចូលរួមប្រមូលផ្តុំគ្នានៅក្នុងអគាររដ្ឋាភិបាលដែលពួកអ្នកប្រឆាំងបានកាន់កាប់តាំងពីដើមខែសីហាមកនោះ។
លោកថា ក្រុមអ្នកតវ៉ាមកពីបណ្តាខេត្តផ្សេងៗទៀតនៅភាគខាងជើងប្រទេសសៀមនឹងធ្វើដំណើរមកចូលរួមក្នុងបាតុកម្មដែលត្រូវបានអ្នកវិភាគសភាពការណ៍នយោបាយថៃហៅថា ជាបដិវត្តន៍ប្រជាជនដើម្បីផ្តួលរំលំរដ្ឋាភិបាលនេះនៅថ្ងៃបន្ទាប់។
ក្រុមអ្នកដឹកនាំសម្ព័ន្ធភាពប្រឆាំងនេះថ្លែងទៀតថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធតទល់ជាមួយរដ្ឋាភិបាលក្នុងការទាមទារឲ្យរដ្ឋាភិបាលរបស់លោក ស៊ុមឆៃ រំលាយចោល។
មេបញ្ជាការទាហានសៀម លោក អនុពង្ស ប៉ៅចិន្តា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទាហានជើងគោក ជើងទឹក និងជើងអាកាសរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅថ្ងៃពុធនេះ ដើម្បីត្រៀមអន្តរាគមន៍ភ្លាមៗដល់ចលាចលមិនប្រក្រត្រីណាមួយដែលកើតឡើងជាយថាហតុ ប៉ុន្តែលោកថាក្រុមទាហានទាំងនោះនឹងមិនធ្វើរដ្ឋប្រហារទេ។
នៅបន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងបាញ់ផ្សែងបង្ហូរទឹកភ្នែក ជំពាមកៅស៊ូ និងការប្រើគ្រាប់បែកផ្សែងរវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនិងក្រុមប៉ូលិសប្រឆាំងបាតុកម្មនៅខាងមុខវិមានរដ្ឋសភាថៃកាលពីថ្ងៃអង្គារមក រដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈថៃ លោក ឆាឡឺម យូបំរុង បានប្រកាសនៅថ្ងៃពុធនេះថា មនុស្ស២នាក់បានស្លាប់និង៤៤៣នាក់រងរបួសដែលក្នុងនោះអ្នករបួសចំនួន៨២នាក់កំពុងស្ថិតក្រោមការព្យាបាលពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាក្នុងក្រុងបាងកកនៅឡើយ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នាយករដ្ឋមន្ត្រីច្រានចោលដំណឹងអំពីការដោះដូរចៅហ្វាយក្រុងភ្នំពេញ
ហ៊ុន សែន៖ មិនឲ្យបក្សប្រឆាំងធ្វើប្រធានគណៈកម្មការនិងអនុប្រធានសភា
គ.ជ.ប.គ្រោងដាក់ពាក្យប្ដឹងទៅតុលាការប្រឆាំង សម រង្ស៊ី
ទស្សនៈមន្ត្រីខ្មែរចំពោះជោគជ័យរបស់ Barack Obama
សាររបស់ Obama ទៅកាន់ពិភពលោកក្រោយការឈ្នះឆ្នោត
ថាក់ស៊ីនគំរាមចង់ប្រើអំណាចពលរដ្ឋបើព្រះមហាក្សត្រមិនលើកលែងទោស
ស្ថានការណ៍នយោបាយនៅប្រទេសថៃវិលទៅរកភាពតានតឹងវិញ
សមាជិកសភាបក្សប្រជាជនបដិសេធសំណើគណបក្សសមរង្ស៊ី
បក្សជំទាស់ទាមទារឲ្យរដ្ឋាភិបាលបង្ហាញឯកសារថវិកាជាតិឆ្នាំ២០០៩
មន្ត្រីហ្វ៊ុនស៊ិនប៉ិចពិចារណាពីការចុះចូលជាមួយគណបក្សនរោត្ដមរណឫទ្ធិ