តុលាការគ្រោងនឹងប្រកាសសាលដីកានៃសំណុំរឿងនេះជាសាធារណៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១នេះ។
តុលាការសាលាដំបូងខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខលោក សម រង្ស៊ី កាលពីថៃ្ងទី២៧ ខែមករា ឆ្នាំ២០១០ កន្លងទៅ ឲ្យជាប់គុក ២ឆ្នាំ និងបានកាត់ទោសកសិករ ២នាក់ គឺលោក ព្រំ ជា និងអ្នកស្រី មាស ស្រី ឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ។ តុលាការក៏បានបង្គាប់ឲ្យអ្នកទាំងបីនាក់ រួមគ្នាសងជំងឺចិត្តទៅអាជ្ញាធរស្រុកចន្ទា្រ ខេត្តស្វាយរៀង ជាដើមបណ្ដឹងសរុប ៦៥លានរៀល ឬអាចស្មើនឹង ១៦.២៥០ដុល្លារអាមេរិក។
កាលពីថៃ្ងទី១៣ ខែតុលា ឆ្នាំ២០១០ កន្លងទៅ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាឲ្យអ្នកស្រី មាស ស្រី និងលោក ព្រំ ជា មានសេរីភាពវិញ ដោយបានកាត់បន្ថយទោសម្នាក់ៗពី ១២ខែ មកត្រឹមម្នាក់ ៩ខែ ២០ថៃ្ងវិញ។ ទោសដែលនៅសល់ត្រូវព្យួរ ប៉ុន្តែបង្គាប់ឲ្យសងជំងឺចិត្តតាមចំនួនដែលបានកំណត់ដដែល។
សាលាឧទ្ធរណ៍បានប្រកាសសាលដីកាបង្គាប់ឲ្យតាមចាប់ខ្លួនលោក សម រង្ស៊ី តាមដីការបស់តុលាការខេត្តស្វាយរៀង៕