ការថ្លែងបែបនេះរបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើឡើងក្នុងសន្និសីទកាសែតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅគ្រាលោកបញ្ចប់ទស្សនកិច្ចរយៈពេល ៨ថ្ងៃនៅកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ទៅលើបញ្ហាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានដដៃៗទៀត ដែលអង្គការសហប្រជាជាតិចាត់ទុកថា ការផ្តល់ដីសម្បទាននេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋសហគមន៍ក្នុងមូលដ្ឋាន។
ថ្លែងប្រាប់អ្នកកាសែតនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ លោក ស៊ូប៊ែឌី ឲ្យដឹងថា លោកនឹងវាយតម្លៃព័ត៌មានមួយចំនួនដែលលោកបានទទួល និងរៀបចំសរសេររបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីពិចារណានៅក្នុងសម័យប្រជុំពេញអង្គក្នុងខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
