មនុស្ស​៦​នាក់​ដែល​ផ្ទុក​A(H1N1)​នៅ​កម្ពុជា​បាន​ជា​សះ​ស្បើយ​វិញ​ហើយ

2009-07-03

មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មនុស្ស​៦​នាក់​ដែល​គេ​រក​ឃើញ​ថា មាន​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ហើយ បាន​ត្រូវ​ឲ្យ​សម្រាក​ព្យាបាល​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ហើយ។

AFP Photo

អ្នក​ធ្វើ​ដំណើរ​ដើរ​កាត់​ម៉ាស៊ីន​ស្កេន​កម្ដៅ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​២៩ មេសា ២០០៩។

លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះ ៖ «រាល់​ថ្ងៃ​មាន ៦​ករណី។ ឥឡូវ​ពួក​គេ​ចាក​ចេញ​ពី​[មន្ទីរ​ពេទ្យ]​វិញ​អស់​ហើយ។ ពួក​គាត់​មាន​សុខភាព​ល្អ​ហើយ យើង​ឲ្យ​ចាក​ចេញ​ទាំង​៦​នាក់​ហ្នឹង»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ទៀត​ថា ប្រព័ន្ធ​តាម​ដាន​អ្នក​ដំណើរ​នៅ​តាម​ច្រក​ព្រលាន​យន្ត​ហោះ​និង​តាម​ច្រក​ព្រំដែន​នៅ​តែ​ដំណើរការ​ដដែល ហើយ​ក៏​នៅ​តែ​ឲ្យ​អ្នក​ដំណើរ​បំពេញ​ទម្រង់​បែប​បទ​អំពី​អសយដ្ឋាន​ទាក់ទង​ពេល​ណា​មាន​ករណី​បន្ទាន់​នោះ ៖ «ប្រព័ន្ធ​តាមដាន​របស់​យើង គឺ​យើង​តាមដាន​រហូត យើង​មាន​ករណី​សង្ស័យ​រាល់​ថ្ងៃ យើង​តាម​ដាន​មើល​រហូត»

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ នៅ​ប្រទេស​កម្ពុជា​មាន​រក​ឃើញ​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1)  ៦​ករណី ក្នុង​នោះ ៤​នាក់​ជា​យុវនិស្សិត​ពី​សហរដ្ឋ​អាមេរិក ម្នាក់​ជា​បុរស​ហ្វ៊ីលីពីន និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក។

លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ដូច្នេះ ៖ «ជន​ជាតិ​ហ្វ៊ីលិពីន​គាត់​មក​ពី​ខាង​ក្រៅ ចំពោះ​ជន​ជាតិ​ខ្មែរ​យើង​គាត់​មាន​មិត្ត​ភក្ដិ​របស់​គាត់ គាត់​មក​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​ទៅ បាន​មក​ជួប​ជាមួយ​ជន​ជាតិ​ខ្មែរ​យើង បាន​ឆ្លង​មក​ខ្មែរ​យើង ហើយ​យើង​បាន​រក​ឃើញ​ទាន់​ពេល​វេលា»

ឃឹម សារ៉ង ៖ មិត្ត​ភក្ដិ​គាត់​ហ្នឹង​មក​ពី​ប្រទេស​ណា​ដែរ? លី សូវ៉ាន់ ៖ គាត់​មក​ពី​អូស្ត្រាលី រួច​ហើយ​ឆ្លង​ទៅ​ប្រទេស​វៀតណាមឃឹម សារ៉ង ៖ ប៉ុន្តែ ខ្មែរ​មក​ពី​អូស្ត្រាលី​នោះ យើង​អត់​បាន​ដឹង​ថា គាត់​ឆ្លង​អី​ទេ​អ៊ីចឹង​ឬ? លី សូវ៉ាន់ ៖ «គាត់​បញ្ជាក់​នៅ​វៀតណាម ថា​ពេល​ទៅ​ដល់​វៀតណាម គាត់​មាន​រោគ​សញ្ញា​ហ្នឹង។ ហើយ​យើង​ក៏​តាម​ដាន​ជន​ជាតិ​ខ្មែរ​ហ្នឹង ក៏​រក​ឃើញ​ថា គាត់​មាន​[A(H1N1)]​ដែរ។ ដូច្នេះ​យើង​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា»

គួរ​រំឭក​ថា បន្ទាប់​ពី​មជ្ឈមណ្ឌល​ជាតិ​កម្ពុជា​សម្រាប់​ជំងឺ​ផ្តាសាយ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ២០០៩ ថា មាន​ករណី​វិជ្ជមាន​នៃ​ជំងឺ​ផ្តាសាយ A(H1N1) មួយ​ករណី​នោះ​មក នៅ​ថ្ងៃ​ទី​២៤ មិថុនា ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ពី​វត្តមាន​គ្រុន​ផ្តាសាយ​ថ្មី​នេះ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ក្មេង​ប្រុស​ម្នាក់​នៅ​មណ្ឌលគិរី​ឆ្លង​មេរោគ​​គ្រុន​ផ្ដាសាយ​​ថ្មី​ A(H1N1)

អ្នក​ឆ្លង​មេរោគ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៥៥៣​ករណី

អ្នក​ឆ្លង​មេរោគ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៥៥០​ករណី​ហើយ

អ្នក​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​A(H1N1)​កើន​ដល់​៥៤៤​ករណី

អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៥៣១​នាក់ ស្លាប់​៦

ចំនួន​អ្នក​ឆ្លង​មេរោគ​ផ្ដាសាយ​A(H1N1)​កើន​ឡើង​ដល់​៤៨៧​នាក់

មនុស្ស​៨​នាក់​ថ្មី​ទៀត​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ A(H1N1)

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី​ពី​WHO

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី