បន្ទាប់មកលោកក៏បានជួបសមភាគីរបស់លោក គឺរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក រ៉ូប៉ឺត ហ្កេតស៍ (Robert Gates) ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកជាច្រើននាក់ទៀត។
ពុំទាន់មានសេចក្តីថ្លែងការណ៍ណាមួយចេញពីក្រសួងទាំងពីរក្រោយកិច្ចប្រជុំខាងលើនេះនៅឡើយទេ។
ក៏ប៉ុន្តែនៅកម្ពុជា មុនពេលគណៈប្រតិភូចេញដំណើរចូលអាមេរិក លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការពារជាតិនិងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា ទស្សនកិច្ចនេះសំខាន់គឺបញ្ហាពិនិត្យលើលទ្ធភាពនៃការជួយសង្រ្គោះ គ្រោះមហន្តរាយ ដោះមីន បញ្ហាសង្រ្គោះមនុស្សធម៌ ពិនិត្យលើបញ្ហាសន្តិសុខតំបន់ សន្តិសុខដែនសមុទ្រ ប្រឆាំងភេរវកម្ម។
លោកថា នេះជាទស្សនកិច្ចលើកទី២ហើយ ចាប់តាំងពីឆ្នាំ១៩៩៥មក ក្នុងការទាក់ទងខាងវិស័យយោធារវាងកម្ពុជានិងអាមេរិក៕
