បុគ្គលិកសិក្សានៅក្នុងស្រុកពីរនៃខេត្តកំពត បានបញ្ចេញប្រតិកម្មដោយចោទថាមានអំពើពុករលួយក្នុងការជ្រើសរើសបុគ្គលិកគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត ។
លោកគ្រូ អ្នកគ្រូ នៅស្រុកឈូកនិងស្រុកដងទង់ ខេត្តកំពត បានអះអាងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ ថាមានអំពើពុករលួយនិងការរើសអើងក្នុងការជ្រើសរើសបុគ្គលិកសម្រាប់គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត ដែលអំពើទាំងនោះរួមមានការសូកប៉ាន់ជាទឹកប្រាក់ពី២ម៉ឺនរៀលទៅ៣ម៉ឺនរៀលនិងការនិយមបក្សពួកជាដើម ។
គ្រូបង្រៀននៅសាលាបឋមសិក្សាដូនយ៉យក្នុងស្រុកឈូក អ្នកស្រី ង៉ែត ថាច បានសម្ដែងនូវការខកចិត្តចំពោះភាពមិនប្រក្រតីក្នុងការជ្រើសរើសបុគ្គលិកសម្រាប់គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត ។
អ្នកស្រី ង៉ែត ថាច បានឲ្យដឹងថា ៖ «នឹកឃើញសុំគេបាន គេយក២ម៉ឺន ឲ្យខ្ញុំ៦ ខ្ញុំថាអ៊ីចឹងក៏ខ្ញុំយកដែរខ្ញុំវាក្រជាងគេ ។ គ្រូមួយសាលាហ្នឹងគេជិះសុទ្ធតែ ០៨ ទាំងអស់ ជិះកង់តែខ្ញុំម្នាក់ឯងទេ ។ ដល់ហើយគេឲ្យតែគ្នាគេអា០៨ហ្នឹងទាំងអស់ ហើយប្រពន្ធកូនគេទាំងអស់ ហើយអាអ្នកអត់ប្រឡងក៏ជាប់ដែរ» ។
គ្រូបង្រៀននៅសាលាបឋមសិក្សាមគ្គិរីសាលវន្តក្នុងស្រុកដងទង់ អ្នកស្រី ភឹម សុភា ក៏បានអះអាងពីការសូកប៉ាន់ក្នុងការជ្រើសរើសបុគ្គលិកគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោតដែរ ។
អ្នកស្រី ភឹម សុភា បានមានប្រសាសន៍ថា ៖ «ចាប់ត្រឹមពី២ម៉ឺនទៅ៣ម៉ឺនបានជាប់ បើយើងអត់ឲ្យលុយគេអត់ជាប់ ដូចជារូបខ្ញុំជាដើម» ។
ចំណែកគ្រូបង្រៀននៅវិទ្យាល័យអង្គរមាសក្នុងស្រុកដងទង់ដែរ គឺលោក នុត សុភាព បានធ្វើការរិះគន់នូវដំណើរនៃការជ្រើសរើសផងដែរ ។
លោក នុត សុភាព បានបញ្ជាក់ថា ៖ «ខ្ញុំបានទៅសុំពាក្យដើម្បីសរសេរដាក់ធ្វើជាមន្ត្រីការិយាល័យបោះឆ្នោត ។ ពេលដែលខ្ញុំសរសេរហើយយកទៅដាក់ហ្នឹង គឺមន្ត្រី CEC (គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត) ហ្នឹង គេបាននិយាយថាសុំភ្ជាប់លុយទៅម្នាក់២ម៉ឺន ។ ហើយគាត់សួរត្រឡប់មកវិញថាតើលោកគ្រូចង់ធ្វើអ៊ីចឹងឬក៏ចង់តាមដំណើរ តាមព្រេងសំណាង ? ពួកខ្ញុំឆ្លើយថាឥឡូវតាមដំណើរហ្នឹងទៅ ។ អ៊ីចឹងពេលដែលលទ្ធផលចេញមកកូនសិស្សរបស់ខ្ញុំជាប់ តែខ្ញុំ៣នាក់គ្រូហ្នឹងដែលជាអ្នកអត់ដាក់លុយទាំង៣ធ្លាក់ ។ ហើយខ្ញុំជាគ្រួម្នាក់មកពីឆ្ងាយ មកពីខេត្តកណ្ដាល មកបង្រៀនកូនសិស្សនៅទីនេះ ប៉ុន្តែគេអត់មានឲ្យតម្លៃដល់គ្រូទាល់តែសោះ អ៊ីចឹងគេគិតថាលុយ២ម៉ឺនសំខាន់ជាង ។ ខ្ញុំក៏មានអារម្មណ៍សោកស្ដាយ អន់ចិត្ត ហើយអស់កម្លាំងនឹងធ្វើការបន្តទៀត» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំដូនយ៉យ លោក សូ សីហា បានមានប្រសាសន៍ថាការជ្រើសរើសត្រូវបានធ្វើឡើងតាមនីតិវិធី ។
លោក សូ សីហា បានមានប្រសាសន៍ថា ៖ «ធម្មតាពេលដែលគាត់គ្មានបានលទ្ធផលអីគាត់ចេះតែដើរនិយាយទៅ មានបុគ្គលិកខាងដាក់ពាក្យហ្នឹងមកធ្វើតេស្តហ្នឹង គឺយឺតពេលវេលាមែន គឺប្រហែលជា២០នាទី ប៉ុន្តែកាលបរិច្ឆេទរបស់ពួកខ្ញុំហ្នឹងគឺកំណត់មួយម៉ោង» ។
ផ្អែកតាមប្រសាសន៍របស់អ្នកសម្របសម្រួលនៃគណៈកម្មាធិការ ខុមហ្វ្រែល ប្រចាំខេត្តកំពត និង ក្រុងកែប អ្នកស្រី ទ្រី ឈូន និងយោងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍នៃគណៈកម្មាធិការ ខុមហ្វ្រែល បានឲ្យដឹងថាករណីសូកប៉ាន់ក្នុងការជ្រើសរើសបុគ្គលិកបោះឆ្នោតបានកើតមានស្ទើរតែគ្រប់ទីកន្លែងទូទាំងខេត្តកំពត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មន្ត្រីប៉ូលិសខ្មែរគ្រោងទៅចូលរួមមហាសន្និបាតប៉ូលិសអន្តរជាតិ Interpol នៅរុស្ស៊ី
មន្រ្តីរដ្ឋាភិបាលនិងសហជីពជួបប្រជុំគ្នាពីបញ្ហាបេឡាជាតិនិងរបបសន្តិសុខសង្គម
ខ្មែរអ៊ិស្លាមសម្ដែងក្ដីសប្បាយរីករាយពេលបញ្ចប់ការកាន់អំណត់បួស
អង្គការសេដាកគ្រោងនាំចេញអង្ករសរីរាង្គបន្ថែមទៀត
ក្រុមគ្រូបង្រៀនទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ
ក្រុមហ៊ុន Souy Chheng Investment ដំណើរការកម្មវិធីអភិវឌ្ឍន៍នៅកោះកុង
ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
មន្ត្រីខ្មែរ៖ ស.រ.អា.មិនគួរបារម្ភចំពោះខ្មែរអ៊ិស្លាមក្នុងការភ្ជាប់ចំណងជាមួយក្រុមភេរវកម្ម
គ្រួសារយោធានៅស្រុកជុំគិរី ខេត្តកំពត បានទទួលប្រាក់ខែហើយ
កងទ័ពជើងទឹកបារាំងបង្ហាញសកម្មភាពសង្គ្រោះបន្ទាន់ដល់ទាហានខ្មែរ