គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​តវ៉ា​ជំទាស់​នឹង​ការ​បង្រួញ​ទីធ្លា​សាលា

គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ នាំ​គ្នា​លើក​បដា​ប្រឆាំង​នឹង​ការ​បង្រួញ​ទី​ធ្លា​សាលា​យក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។
ដោយ អ៊ុក សាវបូរី
2012-02-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៣-កុម្ភៈ-២០១២៖ គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក លើក​បដា​ប្រឆាំង​នឹង​ការ​បង្រួញ​ទី​ធ្លា​សាលា​យក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។
១៣-កុម្ភៈ-២០១២៖ គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក លើក​បដា​ប្រឆាំង​នឹង​ការ​បង្រួញ​ទី​ធ្លា​សាលា​យក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។
RFA/Ouk Savborey

លោក​គ្រូ​ទាំង​នោះ បាន​ទាមទារ​ថា ពួកគាត់​ប្រឆាំង​នេះ​មិន​មែន​ដើម្បី​ប្រយោជន៍​បុគ្គល​ទេ គឺ​ប្រយោជន៍​សិស្សានុសិស្ស​ដែល​ចេះ​តែ​មាន​ចំនួន​សិស្ស​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឲ្យ​ពួក​គេ​មាន​ទីធ្លា​រៀន​ធំ​ទូ​លាយ មាន​កន្លែង​ហាត់​កីឡា​មាន​កន្លែង​អង្គុយ​សំរាក​ជាដើម៖ «ហើយ​ក្នុង​អង្គភាព​សាលា​ហ្នឹង កាល​ណា​មាន​អង្គភាព​ផ្សេង​ទៀត​មក​នៅ​ក្នុង​សាលា​អ៊ីចឹង មិន​ដឹង​ជា​សាលា​អី​ខ្លះ មាន​គ្រប់​អង្គភាព​ក្នុង​សាលា​វិទ្យាល័យ​បឹង​ត្របែក​អ៊ីចឹង»

លោក​គ្រួ​ខ្លះ​ទៀត​មាន​ប្រសាសន៍​ថា វិបត្តិ​កាត់​យក​ដី​សាលា​បឹង​ត្របែក​ចែក​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ បាន​កើត​ឡើង​បន្ត​បន្ទាប់ ក្រោយ​ពី​អង្គការ​ជប៉ុន បាន​មក​សុំ​ដី​សាលា​ទៅ​សង់​អគារ​៣ ក្នុង​នោះ​មាន​រោងពុម្ព​មួយ​ដែរ។ ក្រោយ​មក​សាលា​ច្បាប់​សុំ​សង់​អគារ​ក្នុង​ដី​សាលា​បឹង​ត្របែក​អស់​ទទឹង ១៣​ម៉ែត្រ បណ្តោយ​ប្រមាណ ២០០​ម៉ែត្រ។ ថ្មីៗ​នេះ​មាន​វាស់​យក​ទីធ្លា​សាលា​នេះ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ការិយាល័យ​គណៈ​វិស្វករ​កម្ពុជា ​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ដី​សាលា​កាន់​តែ​រួម​តូច។

លោក​គ្រូ​ម្នាក់​ទៀត​បាន​រិះគន់​ថា បើ​រដ្ឋាភិបាល​មិន​ជួយ​ថែរក្សា​ទីតាំង​សាលា​នេះ​ទេ សូម​កុំ​បំផ្លាញ​ទីតាំង​ចាស់​ដែល​សាលា​នេះ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៦០ មាន​ទំហំ​ដី​ប្រមាណ ១០​ហិកតារ​ឯ​ណោះ។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ​បាន​ថ្លែង​ថា នាយករដ្ឋមន្ត្រី​ទើប​អំពាវនាវ​កាល​ពី​ថ្ងៃ​៩ កុម្ភៈ ហាម​ប៉ះពាល់ ឬ​ជួញ​ដូរ​វត្ត​អារាម សាលារៀន​ជាដើម។ ប៉ុន្តែ​ផ្ទៃ​ដី​នៅ​ក្នុង​វិទ្យាល័យ​បឹង​ត្របែក បាន​អង្កន់​ចែក​ស្ថាប័ន​ផ្សេងៗ​បន្តិច​ម្តងៗ៖ «អ្វី​ដែល​ក្រសួង​អប់រំ ផ្ដល់​ដី​ឲ្យ​ហ្នឹង​ដូចជា​ការ​ទះ​កំផ្លៀង​នាយករដ្ឋមន្ត្រី​អ៊ីចឹង​ហើយ»

យុវសិស្ស​ច្រើន​នាក់​បាន​គាំទ្រ​ការ​តវ៉ា​របស់​លោក​គ្រូ អ្នក​គ្រូ។

សិស្ស​ថ្នាក់​ទី​១២ សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា នៅ​ពេល​សិស្ស​កំពុង​រៀន​មាន​មនុស្ស​ចុះ​វាស់​ដី​ក្នុង​វិទ្យាល័យ​បឹង​ត្របែក បន្ត​បន្ទាប់ ធ្វើ​ឲ្យ​សិស្ស​ភ្ញាក់​ផ្អើល រំខាន​ការ​រៀន​មិន​បាន​ស្ងប់​ច្រើន​លើក៖ «ចំពោះ​ការ​យក​ទី​តាំង​សាលា​ធ្វើ​អគារ​ផ្សេងៗ គឺ​ខ្ញុំ​អត់​យល់។ ទីធ្លា​កាន់​តែ​បង្រួម​តូច កន្លែង​លេង​កីឡា​សំរាប់​បង្កើន​សុខភាព​ក៏​កាន់​តែ​រួម​តូច​ទៅ​ទៀត»

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កុម្ភៈ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា លោក បា្រក់ មិន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការិយាល័យ​ចាស់​របស់​គណៈ​វិស្វករ​កម្ពុជា នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​មិត្តភាព​កម្ពុជា-​សូវៀត (សាលាតិចណូ) បាន​លិច​ទឹក មិន​អាច​យក​ជា​កន្លែង​សំរាប់​ប្រជុំ​គណៈ​វិស្វកម្ម​អាស៊ាន ឆ្នាំ​២០១២ ២០១៣ បាន​ទេ ទើប​រដ្ឋាភិបាល​សម្រេច​រក​កន្លែង​ធ្វើ​ការ​ថ្មី​នៅ​វិទ្យាល័យ​បឹងត្របែក។

អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក លី សុមុន្នី ថ្លែង​ថា យោងតាម ស.ជ.ណ. របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​សំរេច​ឲ្យ​យក​អគារ​សិក្សា​វិទ្យាល័យ​បឹង​ត្របែក ប៉ែក​ខាង​ជើង ប្រគល់​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​តម្កល់​ឯកសារ។ មជ្ឈមណ្ឌល​នោះ​នឹង​សង់​អគារ​ថ្មី ទំហំ និង​កំពស់ ២​ជាន់ ព្រម​ទាំង​ចំនួន​បន្ទប់​រៀន​គ្រប់​ចំនួន​សង​មក​វិទ្យាល័យ​វិញ។ អគារ​ថ្មី គឺ​សង់​បង្ខិត​មក​ខាង​ត្បូង​ដី​នៅ​ទល់​មុខ​អគារ​សិក្សា​ចាស់។ ឯ​ការិយាល័យ​គណៈ​វិស្វករ​នឹង​សង់​ស្រប​អគារ​សង់​ថ្មី​នោះ  ឲ្យ​នៅ​ទល់​មុខ​បណ្ណាល័យ ហ៊ុន សែន។

លោក លី សុមុន្នី៖ «យក​ពី​យើង​ទៅ​ហ្នឹង គេ​សង់​អគារ​មួយ​ថ្មី ឲ្យ​បន្ទប់​ស្មើ​គ្នា ហើយ​និង​គេ​សុំ​ជួយ​ខាង​ទីចាត់ការ​ឲ្យ​សាលា​មួយ​ទៀត​ដែល​មាន​សាល​ប្រជុំ​សាល​អី»

នាយកវិទ្យាល័យ​បឹងត្របែក លោក ផេង សុវណ្ណារ៉ា ថ្លែង​ថា មន្ត្រី​ក្រសួង​អប់រំ​បាន​មក​ប្រជុំ​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​ថ្ងៃ​ចន្ទ តែ​គ្មាន​លទ្ធផល ព្រោះ​គ្រូ​នៅ​តែ​ទាមទារ​ឲ្យ​រក្សា​ផ្ទៃ​ដី​សាលា​ដដែល៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

He sold everything even his brain why he can not sell school property.we will sell everything what we have. Va sells our border,Hun sells our island and Ann sells our Ankor wat and our Gasline and Chea& Heng just to get tip money from those people and get drunk.

Feb 16, 2012 05:22 PM

អ្នក​អាន​អនាមិក

talk this way do that way to get the benefits

Feb 16, 2012 05:56 AM

អ្នក​អាន​អនាមិក

ខ្ញុំសំបន្ថែមទីតាំង២-៣កន្លែងទៀតសម្រាប់ក្រសួងថ្មីនេះ៖សាល
មហោស្របចតុមុខ,វាលមេនខាងជើងវាំងឬក៍រោងដំរីចាស់។
ទីតាំងទាំងប៉ុន្មានខាងលើនេះសុទ្ធតែល្អទាំងអស់ព្រោះនៅ
ជិតទន្លេសាប,មេកុង្គនឹងបាសាក់។អស់លោកអាចសិក្សា
និងវិភាគហើយរកវិធីការពារដើម្បីកុំឱ្យរីងខះក្នុងរយៈ២០-
៤០ឆ្នាំខាងមុខនេះផង។

Feb 15, 2012 01:46 PM

អ្នក​អាន​អនាមិក

All sale must pass Um AN+Um Sen if cash not pay to them SAR-CHOR NOR can not approve

Feb 14, 2012 10:15 PM

អ្នក​អាន​អនាមិក

This is an old style of GOVT.He never respected his word, what he has said in Media was good to listening, but out side of media was land for sale.

Feb 14, 2012 09:27 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល