បុរសថៃឈ្មោះ ស៊ីវ៉ារ៉ាក់ ចាក់ធីពង់ អាយុ៣១ឆ្នាំ ជាបុគ្គលិករបស់ក្រុមជំនាញផ្លូវអាកាសនៅកម្ពុជា បានត្រូវចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពីបទចោទប្រកាន់ថា ផ្តល់ទៅឲ្យស្ថានទូតថៃនូវតារាងកម្មវិធីហោះហើរលម្អិតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលធ្វើទស្សនកិច្ចនៅកម្ពុជា។
នៅមុខអ្នកកាសែតនាក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានស្វាគមន៍ចំពោះសកម្មភាពខាងលើនេះរបស់ខ្មែរ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលលោកកំពុងត្រិះរិះលើវិធានការត្រូវប្រកាន់យកខាងមុខទៀត គឺបន្ទាប់ពីមានការកោះហៅឯកអគ្គរាជទូតឲ្យត្រឡប់ចូលរៀងៗប្រទេសថៃនិងកម្ពុជាវិញនោះ។
យោងតាមប្រសាសន៍របស់លេខាធិការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃនៅបាងកក គឺភារធារី រួមនឹងមន្ត្រីស្ថានទូតថៃ៤នាក់ បានចូលជួបសួរសុខទុក្ខបុរសថៃឈ្មោះ ស៊ីវ៉ារ៉ាក់ ចាក់ធីពង់ កាលពីថ្ងៃអង្គារ៕
