ប្រភពពីបាងកកបានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ លោកនាយករដ្ឋមន្ត្រីថៃនឹងធ្វើការជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីថៃ-កម្ពុជា បញ្ហាជម្លោះព្រំប្រទល់ដែននៅព្រះវិហារ និងព្រំប្រទល់ដែនសមុទ្រផងនោះដែរ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃ ត្រូវគេមើលឃើញថា ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ចាប់តាំងពីនាយករដ្ឋមន្ត្រីថៃទើបនឹងឡើងកាន់អំណាចនាដំណាច់ឆ្នាំ២០០៨ កន្លងមកនេះ។
ដំណើរទស្សនកិច្ចនេះដែរ ក៏ត្រូវគេឃើញថា បានធ្វើឡើង៣ថ្ងៃ មុនកម្ពុជាគ្រោងប្រារព្ធពិធីរំឭកខួបលើកទី៤៧ ដែលតុលាការអន្តរជាតិក្រុងឡាអេបានកាត់សេចក្តីប្រគល់ប្រាសាទព្រះវិហារទៅឲ្យខ្មែរកាន់កាប់ផងនោះដែរ៕
