ប្រភពមន្ត្រីយោធាថៃបានឲ្យដឹងថា ទាហានឈុតខ្មៅថៃម្នាក់បានដើរជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់នៅតំបន់ភូម៉ាក់ខឿ ដែលខ្មែរហៅថា តំបន់ភ្នំទ្រព្យ កាលពីរសៀលថ្ងៃអាទិត្យនេះ។
ទាហានថៃដើរនៅក្បែរជំរំនៅជិតប្រាសាទព្រះវិហារខ្មែរនាថ្ងៃទី១៤ វិច្ឆិកា ២០០៨។
មន្ត្រីយោធាផ្នែកព័ត៌មាននៃកងទ័ពភូមិភាគទី២របស់ថៃ លោកវរសេនីយ៍ វិជិត ម៉ាការុន បានប្រាប់វិទ្យុអាស៊ីសេរីថា ទាហានឈុតខ្មៅថៃមួយរូប ឈ្មោះ វីរ៉ាយុត កាន់សាន បានបាត់បង់ជីវិតភ្លាមៗ ដោយសារការដើរជាន់គ្រាប់មីនដែលបង្កប់ទុកក្នុងដីនៅតំបន់ភូម៉ាក់ខឿ ភាគខាងលិចប្រាសាទព្រះវិហារ។
ប្រភពបន្តថា ការផ្ទុះមីននោះកើតឡើងនៅខណៈដែលទាហានថៃរូបនោះកំពុងដើរល្បាតនៅតំបន់ភូម៉ាខឿ ដែលកម្ពុជាហៅថាតំបន់ភ្នំទ្រព្យ ប៉ុន្តែប្រភពនៅមិនទាន់អាចបញ្ជាក់អំពីប្រភេទនៃគ្រាប់មីននោះបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិត ចារុងវ៉ាត់ បានមានប្រសាសន៍ថា ការផ្ទុះគ្រាប់មីននោះកើតឡើងនៅតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរក្រហមនិងទាហានវៀតណាម ដែលគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ កាលក្នុងសង្រ្គាមស៊ីវិលកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៨០។
ទោះជាយ៉ាងនេះក្តី លោកបានព្រលយសម្ដីថា វាក៏អាចជាលទ្ធភាពមួយ ដែលគេទើបតែនឹងយកគ្រាប់មីននោះមកដាក់បង្កប់ក្នុងពេលថ្មីៗនេះផងដែរ។
គេនៅមិនទាន់ឃើញមានការអះអាងពីប្រភពកងទ័ពកម្ពុជាអំពីទីតាំងដែលទាហានថៃបានដើរជាន់គ្រាប់មីននោះថា នៅត្រង់ចំណុចណានៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថា តំបន់ដែលថៃហៅថា ភូម៉ាក់ខឿនោះ គឺឈ្មោះតំបន់ភ្នំទ្រព្យ ស្ថិតក្នុងទឹកដីរបស់កម្ពុជា។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅនេះ ទាហានថៃពីរនាក់បានរងរបួសដោយសារការដើរជាន់មីននៅតំបន់ព្រលានឥន្ទ្រី ចម្ងាយប្រហែល៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.