ទាហាន​ថៃ​ម្នាក់​ស្លាប់​ដោយសារ​ជាន់​មីន​នៅ​តំបន់​ភ្នំ​ទ្រព្យ​ក្បែរ​បា្រសាទ​ព្រះវិហារ

2008-11-17

ប្រភព​មន្ត្រី​យោធា​ថៃ​បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់​បាន​ដើរ​ជាន់​មីន​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​នៅ​តំបន់​ភូម៉ាក់ខឿ ដែល​ខ្មែរ​ហៅ​ថា តំបន់​ភ្នំ​ទ្រព្យ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

RFA/Savyuth

ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ជំរំ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០០៨។

មន្ត្រី​យោធា​ផ្នែក​ព័ត៌មាន​នៃ​កង​ទ័ព​ភូមិ​ភាគ​ទី​២​របស់​ថៃ លោក​វរសេនីយ៍ វិជិត ម៉ាការុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​រូប ឈ្មោះ វីរ៉ាយុត កាន់សាន បាន​បាត់​បង់​ជីវិត​ភ្លាមៗ ដោយសារ​ការ​ដើរ​ជាន់​គ្រាប់​មីន​ដែល​បង្កប់​ទុក​ក្នុង​ដី​នៅ​តំបន់​ភូម៉ាក់ខឿ ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ។

ប្រភព​បន្ត​ថា ការ​ផ្ទុះ​មីន​នោះ​កើត​ឡើង​នៅ​ខណៈ​ដែល​ទាហាន​ថៃ​រូប​នោះ​កំពុង​ដើរ​ល្បាត​នៅ​តំបន់​ភូម៉ាខឿ ដែល​កម្ពុជា​ហៅ​ថា​តំបន់​ភ្នំទ្រព្យ ប៉ុន្តែ​ប្រភព​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ប្រភេទ​នៃ​គ្រាប់​មីន​នោះ​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារិត ចារុងវ៉ាត់ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​គ្រាប់​មីន​នោះ​កើត​ឡើង​នៅ​តំបន់​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ក្រហម​និង​ទាហាន​វៀតណាម  ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កាល​ក្នុង​សង្រ្គាម​ស៊ីវិល​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​ព្រលយ​សម្ដី​ថា វា​ក៏​អាច​ជា​លទ្ធភាព​មួយ ដែល​គេ​ទើប​តែ​នឹង​យក​គ្រាប់​មីន​នោះ​មក​ដាក់​បង្កប់​ក្នុង​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​អះអាង​ពី​ប្រភព​កងទ័ព​កម្ពុជា​អំពី​ទីតាំង​ដែល​ទាហាន​ថៃ​បាន​ដើរ​ជាន់​គ្រាប់​មីន​នោះ​ថា នៅ​ត្រង់​ចំណុច​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា តំបន់​ដែល​ថៃ​ហៅ​ថា ភូម៉ាក់ខឿ​នោះ គឺ​ឈ្មោះ​តំបន់​ភ្នំ​ទ្រព្យ ស្ថិត​ក្នុង​ទឹក​ដី​របស់​កម្ពុជា។

គួរ​ជម្រាប​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ​នេះ ទាហាន​ថៃ​ពីរ​នាក់​បាន​រង​របួស​ដោយសារ​ការ​ដើរ​ជាន់​មីន​នៅ​តំបន់​ព្រលាន​ឥន្ទ្រី ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

អាជ្ញាធរ​ថៃ​គ្រោង​ដោះលែង​ខ្មែរ​៨​នាក់​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់

សមរង្ស៊ី​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យួរ​​អភ័យ​ឯក​សិទ្ធិ