កងការពាព្រំដែនខ្មែរលើខ្នងភ្នំដងរែកនៃប្រាសាទតាក្របី បានឲ្យដឹងថា ទាហានឈុតខ្មៅថៃ ៦នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ដែលក្នុងចំណោមនោះមានទាំងកាំភ្លើងយន្តផង បានព្យាយាមចូលមកប្រាសាទតាក្របីជាទឹកដីខ្មែរកាលពីព្រឹកថ្ងៃ១១ កុម្ភៈ បំណងមកបោះជំរំនៅជិតប្រាសាទនោះ។
ទាហានថៃដើរក្បែរតំបន់ប្រាសាទព្រះវិហារខ្មែរនៅថ្ងៃទី១៩ កក្កដា ២០០៨។
មន្ត្រីយោធាខ្មែរមួយរូបរបស់វរសេនាតូចលេខ៤២១ ដែលសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការនៅប្រាសាទតាក្របី ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ថា ទាហានថៃ ៦នាក់នោះបានព្យាយាមចូលមកប្រាសាទតាក្របីកាលពីវេលាម៉ោងប្រមាណ ៨កន្លះព្រឹក ក៏ប៉ុន្តែនៅសល់ចម្ងាយប្រមាណ ៥០ម៉ែត្រពីប្រាសាទតាក្របី ត្រង់ខ្សែត្រៀមរបស់ទាហានខ្មែរ ត្រូវបានបណ្តេញឲ្យវិលត្រឡប់ថយក្រោយវិញ។
យោធាដដែលបានបញ្ជាក់ថា ៖ «កាំភ្លើងគ្រប់ដៃ មានអាកា ៤ដើម និងកាំភ្លើងយន្ត ១ដើម។ គោលដៅរបស់វា វាមកស្ដីថា ឲ្យយើងអ៊ីចឹងទៅណា៎! វាចូល ៥០ម៉ែត្រមកដល់ខ្សែត្រៀមខ្ញុំ ហើយខ្ញុំដេញវាឲ្យទៅវិញទៅ!»។
ចំណែកស្ថានភាពប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងថៃនៅតំបន់ប្រាសាទតាមាន់ នាថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា មានសភាពស្ងប់ស្ងាត់អាចចេញចូលទៅប្រាសាទតាមាន់ជាធម្មតា ប៉ុន្តែគេដឹងថា នៅជាប់របងប្រាសាទតាមាន់ភាគខាងលិចគឺនៅមានទាហានឈុតខ្មៅ និងប៉ារ៉ាថៃជាច្រើននៅប្រុងប្រៀបជាលក្ខណៈត្រៀមប្រយុទ្ធនៅឡើយទេ។
នៅឯតំបន់ជុំវិញប្រាសាទព្រះវិហារវិញមានសេចក្តីរាយការណ៍ថា ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងថៃនៅតំបន់វាលឥន្ទ្រី និងនៅមុខប្រាសាទព្រះវិហារនោះ មិនទាន់កើតចេញស្ថានភាពតានតឹងទេ ប៉ុន្តែទាហានខ្មែរទាំងអស់ត្រូវបានដាក់បញ្ជាមិនឲ្យដើរចេញឆ្ងាយពីកន្លែងនិងប្រុងប្រយ័ត្នចំនួន ២ថ្ងៃមកនេះ៕
មន្ត្រីខ្មែរ៖ កម្ពុជាជោគជ័យក្នុងកិច្ចប្រជុំស្ដីពីគម្រោងអភិរក្សប្រាសាទព្រះវិហារ
ថៃគំរាមដើរចេញពីអង្គប្រជុំជុំវិញរឿងគម្រោងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ
មេទ័ពខ្មែរ៖ កម្ពុជាត្រៀមកម្លាំងជាស្រេចដើម្បីឆ្លើយតបនឹងថៃ
ដំណើរការសង់អគារសម្រាប់កងទ័ពតាមព្រំដែនមិនទាន់ចប់សព្វគ្រប់
Google កែតម្រូវផែនទីទាក់ទងនឹងទីតាំងប្រាសាទព្រះវិហារ
វៀតណាមហាមពលរដ្ឋខ្មែរនៅជិតព្រំដែនមិនឲ្យភ្ជួរស្រែជាថ្មី
មន្ត្រីខ្មែរគ្រោងចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
លាវបញ្ជូនពលករខ្មែរ១៩នាក់មកកម្ពុជាវិញ
មន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់អង្គការយូណេស្កូនៅប្រេស៊ីល