កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា រដ្ឋាភិបាលថៃបានព្រមានថា ថៃអាចនឹងបិទច្រកព្រំដែនរបស់ថៃទាំងអស់ដែលនៅជាប់នឹងប្រទេសកម្ពុជា។
ពលរដ្ឋខ្មែរចេញចូលផ្សារឡុងកឿក្នុងទឹកដីថៃជាប់ច្រកអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ុធិប ថូសុបាន ថ្លែងដូច្នេះ ត្រូវបានទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយបន្តទៀតថា ប្រសិនបើកម្ពុជានៅតែប្រកាន់ជំហរតឹងរ៉ឹងនៅតែមិនព្រមសម្រុះសម្រួល គឺពេលនោះហើយដែលភាគីថៃគួរតែកាត់បន្ថយទំនាក់ទំនង ហើយអាចនឹងបិទច្រកព្រំដែនទាំងអស់ផង។ ប៉ុន្តែទោះថ្លែងដូច្នេះក្តីក៏លោកឧបនាយករដ្ឋមន្ត្រីថៃរូបនេះបានបញ្ជាក់ថា មកដល់ពេលនេះគ្មានសេចក្តីរាយការណ៍ណាមួយដែលរាយការណ៍មកថា នៅតាមព្រំដែនមានបញ្ហាអ្វីកើតឡើងឡើយ ចំណែកដំណើរការពាណិជ្ជកម្មក៏នៅតែមានសភាពជាធម្មតា។
នៅប្រទេសថៃឯណោះវិញ គឺអាជ្ញាធរថៃបានបង្កើនការរឹតបណ្តឹងកិច្ចការពារសន្តិសុខជុំវិញស្ថានទូតខ្មែរដែលឋិតនៅក្នុងទីក្រុងបាងកក។ ការបង្កើនកិច្ចការពារនោះគឺធ្វើឡើងតាំងពីព្រឹកថ្ងៃសុក្រ នៅបន្ទាប់ពីឯកអគ្គរាជទូតខ្មែរត្រូវបានកោះហៅឲ្យវិលចូលកម្ពុជាវិញដែរនោះ។
លោកឧបនាយករដ្ឋមន្ត្រីថៃ ស៊ុធិប ថ្លែងបញ្ជាក់ថា មកដល់ពេលនេះនៅពុំទាន់មានគម្រោងដែលនឹងឲ្យនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក អាភីស៊ិត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) ជួបលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជានៅឡើយទេ បើទោះបីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវទៅចូលរួមក្នុងសន្និសីតស្តីពីប្រទេសដែលនៅជាប់អាងទន្លេមេគង្គ ដែលនឹងផ្តើមប្រជុំនៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០០៩នេះ នៅក្នុងប្រទេសជប៉ុនក្តី។
សូមរំឭកជូនថា ទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃត្រូវបានរង្គោះរង្គើខ្លាំងក្នុងសប្តាហ៍នេះ ដោយសារតែភាគីថៃប្រឆាំងចំពោះការដែលរដ្ឋាភិបាលកម្ពុជាប្រកាសថា នឹងមិនធ្វើបត្យាប័ន លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ តាមសំណើរដ្ឋាភិបាលថៃទេ បើទោះបីក្នុងករណីដែលលោក ថាក់ស៊ីន ធ្វើដំណើរឆ្លងកាត់ឬព្រមទៅរស់នៅក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្តី។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីតែងតាំងលោក ថាក់ស៊ីន ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ និងឲ្យធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាផង ដែលមានទាំងការឡាយព្រះហស្តលេខាយល់ព្រមពីព្រះមហាក្សត្រខ្មែរផងដែរ៕

អ៊ីម៉េល |

ព្រឹត្តិបត្រព័ត៌មាន |

បោះពុម្ព |

ចែករំលែករឿងនេះ |
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មន្ត្រីការទូតថៃត្រូវគេអនុញ្ញាតឲ្យចូលជួបជនជាប់ចោទពីបទចារកម្ម
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
I think that Thai play trick enough with Cambodia on their ambitious aggression to Cambodian land which has been the long dream of the Thai goverment.

For Thaksin as adviser to Cambodia is nonsense. Cambodia should choose foreign advisor from any countries in the world which have reputation on economic and can share the best experiences and truly loyal to Cambodian rather than the nieghbor person who has the long bitter history.
2009-11-09 20:33
Eventhough, Thai will suffer more than Cambodia, but what are the benefit that we will gain from this game????
2009-11-08 22:42
All nation and leaders must strive to develop her own economic, and social structure in every situation for her own citizen. Not to depend TOTALLY on others.
2009-11-08 20:46
Dear Kaun Khmers,
Our ancestors never train Khmer next generation for fearing/ horrifying in front of such enemy... If so, Khmer will not able to build Angkor Temples...
The Thai it quarreled first...and always made Cambodia pain/hurt... so far.

2009-11-08 07:07
I think if Thai close the border. It will very good for Cambodia because it can increases our economic. We can take product from other countries and we can produce our product.
2009-11-08 01:03
មើលមតិទាំងអស់.