តំបន់ដែលភាគីខ្មែរបានចោទថាត្រូវទាហានថៃកំពុងរំលោភនោះគឺស្ថិតនៅជាប់តំបន់តាថាវចម្ងាយប្រមាណ៦គីឡូម៉ែត្រភាគខាងកើតបរិវេណប្រាសាទព្រះវិហារ។
សេចក្តីរាយការណ៍ពីលោក សាវយុត អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានឲ្យដឹងថាការដាក់ពង្រាយរបងខ្សែលួសនោះបានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកនេះ ៖ «ខ្ញុំបានទទួលសេចក្ដីរាយការណ៍មួយចេញពីតំបន់ប្រាសាទព្រះវិហារ ដែលមានការអះអាងថាទាហានថៃមួយក្រុមនៅតំបន់ច្រកតាថាវ ដែលបានចូលមកទន្ទឹមរោងរបស់ទាហានខ្មែរជាច្រើនថ្ងៃមកហើយនោះ បានដាក់ពង្រាយរបងលួសចូលមកបន្ថែមទៀតប្រមាណជា ៤០ម៉ែត្រ។ ហើយកាលពីម្សិលមិញហ្នឹង កងទាហានខ្មែរបានព្យាយាមរារាំងនិងឲ្យទាហានថៃ ដកចេញដែរ ក៏ប៉ុន្តែទាហានថៃ នៅតែរក្សាខ្សែលួសដែលគេបានដាកប្រវែង ៤០ម៉ែត្រនោះនៅឡើយទេ មិនដកថយចេញនៅឡើយទេ»៕
