រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ថា ថៃនៅតែប៉ុនប៉ងលើករឿងប្រាសាទព្រះវិហារនៅពេលក្រោយៗទៀត។
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
មន្ត្រីជាន់ខ្ពស់ខ្មែរ លោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង បានមានប្រសាសន៍ថា ទោះបីជាគណៈកម្មាធិការកណ្តាលបេតិកភណ្ឌពិភពលោកដែលប្រជុំប្រចាំឆ្នាំលើកទី៣៣នៅប្រទេសអេស្ប៉ាញបានច្រានចោលសំណើរបស់ប្រទេសថៃដែលបានស្នើឲ្យបញ្ចូលការពិភាក្សាឡើងវិញអំពីការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៅក្នុងរបៀបវារៈនោះក្តី ក៏ថៃនៅតែចិញ្ចឹមចិត្តប៉ុនប៉ងលើករឿងនេះទៀតនៅពេលក្រោយ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «មកដល់ម្សិលមិញនេះ ថៃនៅចង់ប៉ុនប៉ងឲ្យគណៈកម្មការបេតិកភណ្ឌពិភពលោក ដកកម្ពុជាចេញពីបញ្ជីគណៈកម្មការបេតិកភណ្ឌពិភពលោកនេះ គេបានច្រានចោលហើយ ក៏ប៉ុន្តែថៃប្រហែលនៅប៉ុនប៉ងលើកទៀតនៅពេលណាមិនដឹងទេ ប៉ុនប៉ងលើកទៀត។ នេះជាការមួយដែលបង្ហាញឲ្យឃើញថា ថៃដែលធ្វើនេះគឺធ្វើរបៀបជាកំរោល អត់មានសមស្របតាមផ្លូវច្បាប់អីទាំងអស់»។
ប៉ុន្តែចំពោះសភាពការណ៍នៅព្រំដែនកម្ពុជាថៃ លោកបញ្ជាក់ថា មកទល់ថ្ងៃព្រហស្បតិ៍នេះគឺស្ថានការណ៍នៅធម្មតាទេ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.