កិច្ចចរចានេះមិនពាក់ព័ន្ធនឹងសន្និសីទកំពូលអាស៊ានបូក៣ និងបូក៦ នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវគេរាយការណ៍ថា កំពុងប្រុងប្រៀបផ្ញើលិខិតទៅភាគីថៃ សុំឲ្យដោះស្រាយបញ្ហាដែនសមុទ្រឲ្យបានឆាប់ៗដើម្បីកម្ពុជាអាចអភិវឌ្ឍប្រភពប្រេងនិងឧស្ម័នធម្មជាតិនៅបាតសមុទ្រ។
លោក កាស៊ិត ភីរ៉ុម បានមានប្រសាសន៍ថា កម្ពុជាមិនចាំបាច់ផ្ញើលិខិតនោះទៅខាងភាគីថៃទេ៕
