ប្រធានសមាគមលើកស្ទួយទេសចរណ៍ថៃ លោក សុងសាក់ ស្រីឃ្លឿប បានមានប្រសាសន៍ថា ការលុបចោលដំណើរទស្សនកិច្ចដ៏ច្រើននេះ បានចាប់ផ្ដើមមានឡើងកាលពីសប្ដាហ៍មុន ។
លោក សុងសាក់ បានមានប្រសាសន៍ថា ការលុបចោលនោះ ភាគច្រើនគឺដោយសារមានការភ័យខ្លាចបញ្ហាសន្តិសុខ ។
ប្រធានក្រុមហ៊ុនទេសចរណ៍អឺរ៉ាស៊ីធួរ លោក មឿង សុន បានមានប្រសាសន៍ថា ពិតជាមានដំណឹងថា ប្រជាពលរដ្ឋថៃមួយចំនួន មានការភ័យខ្លាចចំពោះការមកទស្សនាប្រាសាទរបស់ខ្មែរនោះមែន ប៉ុន្តែលោកបានឲ្យដឹងថា ជាទូទៅវាមិនបានប៉ះពាល់អ្វីដល់បញ្ហាទេសចរណ៍ក្នុងប្រទេសកម្ពុជានោះទេ ៕
