ប្រភពពីមន្រ្តីកងរាជអាវុធហត្ថក្រុងភ្នំពេញបានឲ្យដឹងថា គ្រាប់បែកដែលជនមិនស្គាល់មុខដាក់បង្កៃនោះជាប្រភេទគ្រាប់បែកច្នៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងស្នងការប៉ូលិសក្រុងភ្នំពេញ លោក ទូច ណារ៉ុថ នៅមិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយថា តើអ្នកណាជាអ្នកនៅពីក្រោយការបង្កៃគ្រាប់បែកច្នៃនោះ។
ការរកឃើញគ្រាប់បែកច្នៃចំនួនពីរកន្លែងនោះ គឺនៅមុនពេលដែលប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យជាតិលើកទី៣០ ដ៏ធំមួយគឺថ្ងៃ ៧មករា ដែលថ្ងៃបុណ្យនេះនៅមានទស្សនៈផ្ទុយគ្នានៅឡើយ ដោយមតិខ្លះលើកឡើងថា ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម ប៉ុន្តែមតិខ្លះទៀតនិយាយថា ជាថ្ងៃដែលកងទ័ពប្រទេសវៀតណាមចូលមកកាន់កាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា កន្លែងដែលសមត្ថកិច្ចខ្មែរបានរកឃើញគ្រាប់បែកដាក់បង្កៃពីរគ្រាប់នោះ ក៏ជាទីដែលមានការផ្ទុះអាវុធមួយចំអិនកំពឹសរវាងចលនាកងទ័ពសេរីជាតិកម្ពុជា ដែលហៅកាត់ថា CFF និងកងទ័ពរដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ២០០០៕
