កាសែត​អង់គ្លេស​ចុះ​ផ្សាយ​អំពី​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

កាសែត​អង់គ្លេស​ឈ្មោះ Guardian ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​និយាយ​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​នាំ​សន្តិភាព​ជូន​កម្ពុជា​មែន​ពិត ប៉ុន្តែ លោក​យក​អ្នកក្រ​ធ្វើ​ពលិកម្ម​លើ​ខឿន​ទៅ​វិញ។

កាសែត​សរសេរ​ប្រៀបធៀប​លោក ហ៊ុន សែន ទៅ​នឹង​ក្រុម​អ្នក​នាំ​ប្រទេស​ប្រេហ្ស៊ីល និង បូលីវី នៅ​អាមេរិក​ខាង​ត្បូង ដែល​មាន​ប្រវត្តិ​ពី​វណ្ណៈ​កសិករ តែ​ពុំមាន​ផែនការ​ការពារ​អ្នក​ទន់​ខ្សោយ​ពី​ក្រុម​អ្នក​មាន​អំណាច​នោះ។

គេ​ថា ទោះ​ជា​លោក​ឆ្លាត​វាងវៃ មាន​បញ្ញា និង​ការប៉ិន​ប្រសប់​យ៉ាង​ណា​ក្តី ជោគជ័យ​របស់​លោក ឈរ​លើ​ការបន្ត​ភាព​រស់ៗ​ទៅ​មុខ តែ​ប៉ុណ្ណោះ មិន​មែន​ឈរលើ​ការប្រមើល​ទៅ​មុខ​វែង​ឆ្ងាយ​នោះ​ឡើយ។

កាសែត​បន្ត​ថា បើ​លោក​មិន​ផ្លាស់ប្តូរ​ទិស​របៀប​គ្រប់គ្រង​ទេ​នោះ អ្នក​ក្រ​ខ្សត់ ឬ​អ្នក​អធន អាច​នឹង​រក​មធ្យោបាយ​ផ្សេងៗ ដើម្បី​សម្រេច​យុត្តិធម៌​ឲ្យ​បាន៕