យោងតាមការចុះផ្សាយរបស់កាសែត DPA ដែលបានដកស្រង់សេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ បានឲ្យដឹងថា លោក Taksoe-Jensen បានស្នើសុំជួបពិភាក្សាជាមួយមេដឹកនាំខ្មែរ ខណៈការចោទប្រកាន់ជុំវិញរឿងអាស្រូវពុករលួយក្នុងសាលាក្តីខ្មែរក្រហមកំពុងតែកើតមាន។
សូមជម្រាបថា សាលាក្តីខ្មែរក្រហមដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦នោះ គ្រោងនឹងចាប់ផ្តើមបើកការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហមនៅដើមឆ្នាំ២០០៩ខាងមុខនេះ៕
