សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ពាន​ក្បែរ​ពេជ្រនិល

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជន​មិន​ស្គាល់​មុខ​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​ច្នៃ ក្នុង​បំណង​ផ្ដាច់​ស្ពាន​អូរ​គគីរ ក្បែរ​ស្ពាន​ពេជ្រនិល លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦-​១០៧ ហួស​អាសនៈ​យាយ​ម៉ៅ ជាង ៥​គីឡូម៉ែត្រ ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​រវាង​ខេត្ត​ទាំង​ពីរ។
ដោយ ខែ សុណង
2012-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែងត្រយឹង លោក ប្រាក់ ប៊ុនឡៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ស្ពាន​អូរ​គគីរ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​បំផ្ទុះ​គ្រាប់បែក​នោះ នៅ​ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​ថា សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ប្រភេទ​គ្រាប់​បែក​ច្នៃ ដែល​មាន​ធាតុ​ផ្សំ​ម្សៅ​ផ្ទុះ តេ​អ៊ិន​តេ (TNT) និង​ជី​អ៊ុយរ៉េ ដាក់​ក្នុង​ប៊ីដុង​ចំណុះ ៣០​លីត្រ យក​ទៅ​បង្កប់​នៅ​ក្រោម​ស្ពាន។

លោក​ថា នៅ​ជុំវិញ​ស្ពាន​នេះ ជា​តំបន់​កងអនុសេនា​ធំ​បញ្ជូន​សារ​របស់​កងពល​តូច​លេខ​៣១ នៃ​ក្រសួង​ការពារ​ជាតិ៖ «កំពុង​សាកសួរ​ជិត​ខាង​ព្រោះ​នៅ​កន្លែង​ហ្នឹង​មាន​ទាហាន​ឈរ​ជើង​ច្រើន ទាហាន​នៅ​ជុំវិញ​ហ្នឹង។ បើ​យើង​សន្និដ្ឋាន​ជន​មើល​មាន​បំណង​ចង់​កម្ទេច​ផ្ដាច់​ស្ពាន​ហ្នឹង​ហ្មង។ ដំណើរ​វា​ឃ្លាត​គ្នា​ឆ្ងាយ​ពេក ដល់​អ៊ីចឹង​វា​ផ្ទុះ​បាន​មួយ​បន្តិច​ទៅ បើ​សិន​វា​ដាក់​ឲ្យ​ជាប់​ហ្មង​វា​ប្រហែល​ជា​អាច​ត្រូវ​ដាច់»

ស្នងការ​ខេត្ត​ព្រះ​សីហនុ លោក តាក វណ្ណថា បាន​អះអាង​ថា ស្ពាន​ដែល​បាន​រង​ការ​ខូចខាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ ត្រូវ​ក្រុមហ៊ុន​អេហ្សិត (AZ) ជួសជុល​វិញ​ហើយ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​បាន​បណ្ដាល​ខូចខាត​ស្ពាន​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នោះ​បាន​ដដែល។ ករណី​នេះ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់​ដោយ​សារ​ការ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ខ្មុំសូមអំពាវនាវដល់ជនដែលមានគំនិតបញ្ចេញមតិនៅទីនេះ
១ កុំល្មោភឈ្លក់នឹងទ្រឹស្តីខ្លួនពេក ក្នុងមួយសាច់រឿង
របស់អាស៊ីរីសសេរស្តីតែ១ដងបានហើយ ពីរយ៉ាងច្រើន
កុំអោយគេជ្រិញនឹងអាន បើកមកឃើញតែឈ្មោះដដែលៗ
ជាប់គ្នារដឹក ចង់អានគំនិតអ្នកផ្សេងត្រូវទាញcursorយ៉ាង
វែងចុះមកក្រោម Laptopផងលឿនតិចអី?២ត្រូវចេះអោយតម្លៃ
ជនដែលមានបញ្ញា ច្បាប់ជាអ្នកសំរេចមិនមែនលោកសេកឯងទេ

Sep 01, 2012 07:47 AM

អ្នក​អាន​អនាមិក

ពី PP

ជនណាហ៊ានម្លេះ ម៉េចបានជាធ្វើចំពេលដែលសេ្តចយាងចេញមកតំបន់នេះចុះ ឬចង់ផ្តាច់ស្ពាន ដើម្បីឲ្យគណបក្សcppធ្វើថី្ម ព្រោះថាជិតដល់បោះឆ្នោតហើយ ឬគួរដល់ពេលដើរលាបឈ្មោះខ្លួន ដើម្បីចំនេញនយោបាយ។

Aug 31, 2012 05:50 AM

អ្នក​អាន​អនាមិក

ឪលោក CheyVorman007 គំនិតលោកអីក៏ចង្អៀតម្លេះ? បានជាសរសេរហើយសូមអោយពិចារណាផង នេះបែរជាសរសើជនដែលបំផ្លាញសម្បត្តិសាធារណទៅវិញ ណ្ហើយហេតុតែលោកជាអ្នករិះគន់និយម។

Aug 31, 2012 03:36 AM

អ្នក​អាន​អនាមិក

តាមមើលទៅនេះអាចជាល្បិចព្រួញមួយបាញ់បានសត្វពីរទេដឹង?
ចាំមើល ថាតើនឹងមានចាប់អ្នកណាខ្លះ?

Aug 31, 2012 12:56 AM

CheyVorman007

ពី AngKor Wat

អាសន្នជិតមកដល់ហើយលោកបណ្ឌិត ត្រៀមពទ័ ពលរដ្ធ
ខ្មែរគ្រាន់បើចេះធើ្វដល់ទៅគ្រាប់បែក សុំសសើរ ជនបែប
ហ្នឹងអាចរាប់បញ្ចូលជាអ្នកមានបញ្ញា ។

Aug 30, 2012 08:58 AM

មើល​មតិ​ទាំង​អស់.