សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

2009-10-24

ប្រធាន​សហជីព​សេរី​កម្មករ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ឲ្យ​ចាត់​វិធានការ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​មេរោគ A(H1N1) ទៅ​ដល់​និយោជក កម្មករ និង​យោជិត នៅ​តាម​បណ្តា​រោងចក្រ​និង​សហគ្រាស​នានា​នោះ។

AFP/TANG CHHIN SOTHY

អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។

នៅ​ក្នុង​លិខិត​របស់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នោះ បាន​សសេរ​ថា ដោយ​ការ​ឆ្លង​នៃ​ជំងឺ A(H1N1) ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ផ្លូវ​ដង្ហើម​នោះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​កម្មករ កម្មការិនី​រាប់​ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស អាច​នឹង​ទទួល​រង​នូវ​ការ​ឆ្លង​យ៉ាង​លឿន ប្រសិន​បើ​មាន​កម្មករ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ A(H1N1) ហើយ​ដោយ​ពុំ​មាន​វិធានការ​ការពារ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ។

ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) បាន​រីក​រាល​ដាល​មក​ដល់​កម្ពុជា ដែល​មក​ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៩ អ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) សរុប​ចំនួន​ជាង​២០០​ករណី​ហើយ ដែល​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​៣​នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ។

កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា នឹង​មាន​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​ជា​ច្រើន​ម៉ឺន​សន្លឹក​អំពី​វិធី​ការពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​មេរោគ A(H1N1) ដល់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នា​ពេល​ខាង​មុខ​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី

មន្ទីរ​សុខាភិបាល​ខែត្រ​សៀមរាប​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផ្តាសាយ​ថ្មី

ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​A(H1N1)​នឹង​មក​ដល់​កម្ពុជា​ខែ​ក្រោយ

មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

WHO​និង​​អាជ្ញាធរ​​ត្រៀម​ចែក​ខិត្តប័ណ្ណ​អប់រំ​ពី​​ផ្ដាសាយ​ថ្មី​ក្នុង​ពិធី​បុណ្យ​អុំទូក

ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​គ្រុន​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា

WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា