ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៩ វិច្ឆិកា​ថា ទំនាស់​ដី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នៅ​តែ​មាន​ភាព​តឹងតែង​ដដែល ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​ដាក់​កម្លាំង​ឡោម​ព័ទ្ធ​ផ្លូវ​ចេញ​ចូល​ភូមិ មាន​ទំនាស់​នោះ​នៅ​ឡើយ ហើយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តែ​មិន​ព្រម​ចាក​ចេញ​ពី​តំបន់​ដី​មាន​ទំនាស់​នោះ។

កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា មាន​ការ​ប៉ះ​ទង្គិច​មួយ​រវាង​ប្រជាពលរដ្ឋ​ដែល​ជា​យោធា​ពិការ យោធិន​រំសាយ ប្រជាពលរដ្ឋ​សាមញ្ញ​ជាមួយ​កង​កម្លាំង​ចម្រុះ​របស់​ខេត្ត​កំពង់ធំ បាន​បណ្តាល​ឲ្យ​កើត​ជា​អំពើ​ហិង្សា​បាញ់​គំរាម និង​មាន​ការ​ដុត​ត្រាក់ទ័រ ម៉ូតូ និង​រថយន្ត​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​មួយ​ចំនួន​ផង។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​រាយការណ៍​បន្ថែម​របស់​លោក ហ្សាការីយ៉ា ដែល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ តាម​រយៈ​ការ​សាកសួរ​របស់​លោក កែវ និមល ៖ ស្ដាប់​សំឡេង