ស.រ.អា.​ប្រកាស​គោល​នយោបាយ​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កម្ពុជា​និង​លាវ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (ស.រ.អា.) លោក Barack Obama បាន​ប្រកាស​គោល​នយោបាយ​ពាណិជ្ជកម្ម​ថ្មី​ស្រឡាង​មួយ​រវាង​ស.រ.អា.​ជាមួយ​និង​ប្រទេស​កម្ពុជា​និង​លាវ​ដែល​នឹង​បើក​ជំហាន​ឲ្យ​ក្រុមហ៊ុន​នានា​អាច​ខ្ចី​លុយ​ពី​ធនាគារ​អាមេរិក នាំ​ទំនិញ​ពី​ស.រ.អា.​មក​កាន់​ប្រទេស​នៅ​អាស៊ី​ទាំង​ពីរ​នេះ។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលហេតុ​នៃ​ការធ្វើ​នយោបាយ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​នេះ​ថា ដោយសារ​តែ​កម្ពុជា​និង​លាវ​លែង​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ម៉ាក់ស៊ីស​ឡេនីន​និយម​នោះ​ទៀត​ហើយ៕