នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃមកកាន់ប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន និងជាឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអគ្នេយ៍ លោក ស្កត ម៉ាសេល បានជួបជាមួយមន្រ្តីជាន់ខ្ពស់ មន្រ្តីគណបក្សនយោបាយប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន។
ក្រោយជំនួបទាំងនេះ លោក ស្កត ម៉ាសេល បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារ ទី៩ កុម្ភៈ ឆ្នាំ២០១០នេះ។
លោក ដែន អយុធ្យា មានសេចក្តីរាយការណ៍មួយអំពីសន្និសីទសារព័ត៌មាននេះ ៖
