សហរដ្ឋអាមេរិក​ជួយ​កម្ពុជា​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ

ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក (USAID) នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​មាន​ចំនួន​សរុប​ជាង ៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2012-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ្លីន ហ្វូល័រ (Flynn Fuller) ចេហ្វ ដាយហ្គូល (Jeff Daigle) ហោ ណាំហុង ៣០៥
ប្រធាន​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ហ្លីន ហ្វូល័រ (Flynn Fuller) (ឆ្វេង) និង​ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ចេហ្វ ដាយហ្គូល (Jeff Daigle) (កណ្ដាល) ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង (ស្ដាំ) ដើម្បី​ផ្តល់​ជំនួយ នា​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា បាន​ចុះ​ហត្ថលេខា​ទ្វេភាគី​ជាមួយ​ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក ចេហ្វ ដាយហ្គូល (Jeff Daigle) និង​ប្រធាន​អង្គការ USAID លោក ហ្លីន ហ្វូល័រ (Flynn Fuller) ដើម្បី​ទទួល​ជំនួយ​ឥត​សំណង​ប្រចាំ​ឆ្នាំ​ពី​សហរដ្ឋ​អាមេរិក ចំនួន ៣៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១២ នេះ។

ប្រាក់​ជំនួយ​នោះ គឺ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ប្រាក់​ជំនួយ​ចំនួន ២៨​លាន ៧សែន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​សុខាភិបាល ឆ្នាំ​២០១២ ដើម្បី​កែលំអ​សេវា​ព្យាបាល​អ្នក​កើត​ជំងឺ​ឆ្លង​មាតា និង​ទារក និង​សុខភាព​បន្ត​ពូជ និង​ប្រាក់​ជំនួយ​ចំនួន ១លាន​ដុល្លារ​អាមេរិក​ទៀត គឺ​សម្រាប់​វិស័យ​អប់រំ​ឆ្នាំ​២០១២ ដើម្បី​បង្កើន​គុណភាព​អប់រំ​ថ្នាក់​មូលដ្ឋាន និង​ឲ្យ​មាន​ការ​ចូល​រៀន​ច្រើន​ពី​កុមារី​នៅ​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ថា ជំនួយ​ទាំង​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​សេចក្តី​ត្រូវ​ការ​របស់​កម្ពុជា៖ «ឯកឧត្តម​ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ក្នុង​ការ​ខិតខំ​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ហើយ​ម្យ៉ាង​វិញ​ទៀត ឧបនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ថា ឯកឧត្តម​បាន​កត់​សម្គាល់​អំពី​ទំនាក់​ទំនង​ល្អ ដែល​ប្រទេស​ទាំង​ពីរ​មាន​កន្លង​មក​នេះ ហើយ​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ និង​មាន​ទំនាក់​ទំនង​កាន់​តែ​រឹងមាំ​ថែម​ទៀត នា​ពេល​ឆ្នាំ​ខាង​មុខ​នេះ»

ជាមួយ​គ្នា​នេះ​ដែរ ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា លោក ចេហ្វ ដាយហ្គូល បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក និង​កម្ពុជា នៅ​តែ​បន្ត​ជា​មិត្ត និង​ដៃគូ​ល្អ​ជាមួយ​គ្នា៖ «យើង​ទាំង​អស់​គ្នា បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក និង​បង្កើន​គុណភាព​នៃ​សេវា​ព្យាបាល​សុខភាព​ជា​មូលដ្ឋាន។ តាម​រយៈ​ជំនួយ​នេះ សង្ឃឹម​ថា​នឹង​មាន​កុមារ​កម្ពុជា​ជាច្រើន​ទៀត ចូល​សាលា​រៀន។ សហរដ្ឋ​អាមេរិក នៅ​បន្ត​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅ​លើ​វិស័យ​ទាំង​នោះ»

តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា លោក អំ សំអាត មក​ពី​អង្គការ​លីកាដូ (Licadho) បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ជំនួយ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «គឺ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​រដ្ឋាភិបាល​យើង​អនុវត្ត​ទៅ​តាម​ផែនការ​នៃ​ការ​ទទួល​ជំនួយ​ហ្នឹង ឲ្យ​មាន​ប្រសិទ្ធភាព»

ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ឥត​សំណង​សរុប​ចំនួន ២៧១​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​សុខាភិបាល តាំង​ពី​ឆ្នាំ​២០០៣ កន្លង​មក និង​វិស័យ​អប់រំ គឺ​សរុប​ចំនួន ២៥​លាន ៧​សែន​ដុល្លារ​អាមេរិក តាំង​ពី​ឆ្នាំ​២០០២ កន្លង​មក។

នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា នេះ​ដែរ សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា នឹង​ចុះ​ហត្ថលេខា​ទ្វេភាគី​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ១៨លាន ៥សែន​ដុល្លារ​អាមេរិក ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​កំណើន​សេដ្ឋកិច្ច កសិកម្ម សន្តិសុខ​ស្បៀង និង​ការ​ប្រែប្រួល​អាកាសធាតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

សមយ័នេះជាសមយ័ចាយតួរលេខ ចោរលួចធនាគាររាប់លាន
បានគឺលួចតាមតួរលេខនេះឯង​ វិកយ័បត្តយកជាការបានខ្លះក្នុង
ការត្រួតពិនិតលើការចំណាយ តែបើត្រូវរួវគ្នាគឺ អិតិ អេវំំ។

Sep 22, 2012 09:27 AM

អ្នក​អាន​អនាមិក

Good to hear that now, USA starts interesting in helping poor Cambodia.But make sure that the implementing Companies use money for benefit to people,not just good in report and takes most of the money back home.

Sep 22, 2012 02:13 AM

អ្នក​អាន​អនាមិក

លោក​ អំ សំអាត និយាយមកដូចអត់ដែលចូលសាលាចឹង
តើអាមេរិចណាយកលុយមកអោយខ្មែរកាន់ អាមេរិចជួយខ្មែរ ខ្មែរបានតែតួលេខទេ អាមេរិចគេមានទីភ្នាក់ងាររបស់គេដើម្បីរ៉ាប់រងរឿងហ្នឹង គេមិនដែលអោយយើងកាន់លុយរាប់លាននោះទេ។

Sep 21, 2012 10:45 PM

CheyVorman007

ពី AngKor Wat

សង្ឃឹមថាអាមេរិកមានចំណាត់ការច្បាស់លាស់ក្នុងរឿងលុយ
កាក់ មិននោះទេដូចយកសាច់មួយធំដាក់ចំមាត់ខ្លាឫក៏ជា
នយោបាយរបស់អាមេរិកធើ្វក្នុងនយ័បង្វក់អស់លោកបណ្ឌិត
អោយពុលនឹងលុយទាំងនេះ

Sep 21, 2012 09:55 PM

អ្នក​អាន​អនាមិក

USA keeps feeding Hun Sen's bodies, not Khmers poor.

Sep 21, 2012 08:30 PM

មើល​មតិ​ទាំង​អស់.