លោក វ៉ា គឹមហុង បដិសេធ​ការ​ចោទ​ថា​រដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម

មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​អះអាង​ថា កិច្ច​ចរចា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ដែល​ភាគី​ទាំង​ពីរ​បាន​ហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ នឹង​ចាប់​ផ្ដើម​អនុវត្ត​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ ពី​ភូមិ​កំណើត​របស់ លោក ហេង សំរិន ស្ថិត​នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ ការ​ធ្វើ​នេះ គ្រាន់​តែ​ដោះ​ដូរ​ទៅ​តាម​ផែនទី​ដែល​ប្រទេស​បារាំង​បាន​គូស​អោយ​តែ​ប៉ុណ្ណោះ។
ដោយ សេង សេរីរ័ត្ន
2012-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រំដែន កំពង់ចាម ៣០៥
២៣-មិថុនា-២០១០: បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​លេខ​១២៥ នៅ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខែត្រ​កំពង់ចាម
RFA/Or Phearith

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​កាត់​ដី​អោយ​ប្រទេស​វៀតណាម ដោយ​លោក​ពន្យល់​ថា ការ​ដោះ​ដូរ​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នោះ ជា​ការ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ព្រំដែន ដែល​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ដោះ​ដូរ​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នោះ ជិត​ចប់​ទៅ​ហើយ ហើយ​នឹង​អនុវត្ត គឺ​ភូមិ​លោក ហេង សំរិន គឺ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លុងជ្រៃ៩ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម មុន​គេ។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ជំនាន់​បារាំង ក៏​គេ​បាន​គូស​ដី​តំបន់​នោះ​ដាក់​ក្នុង​ផែនទី​បារាំង មាន​មួយ​ខ្នាត​លើ​មួយ​រយ​ពាន់ របស់​ក្រុម​ប្រឹក្សា​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​ទៅ​ហើយ។ លោក​ថា បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ដី​ប្រទេស​វៀតណាម រួច​រាល់​ទៅ​ហើយ គឺ​គ្រាន់​តែ​ពេល​នោះ ដោយ​សារ​មាន​សង្គ្រាម​នៅ​ប្រទេស​វៀតណាម ទើប​ធ្វើ​អោយ​ប្រទេស​បារាំង​មិន​មាន​ការ​រវីរវល់​អ្វី​ទេ ចំពោះ​ការ​កំណត់​ភូមិ​ឲ្យ​បាន​ជាក់​លាក់ និង​តាម​រក​ភូមិ​នៅ​តាម​ជាយ​ព្រំដែន​សម្រាប់​ដោះ​ដូរ។

លោក វ៉ា គឹមហុង បាន​បន្ថែម​ទៀត​ថា ការ​ចរចា​ឲ្យ​ភូមិ​ទាំង​ពីរ ដែល​ជា​ទី​កន្លែង​ភូមិ​កំណើត​របស់​លោក ហេង សំរិន ទៅ​ឲ្យ​វៀតណាម និង​រក​ភូមិ​ចំនួន​ពីរ​ខាង​វៀតណាម មក​វិញ ដោយ​គណនា​ផ្ទៃ​ក្រឡា​ដី​ឲ្យ​ស្នើ​គ្នា​មក​នោះ។ លោក​ថា ភាគី​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ភូមិ​មួយ​ចំនួន នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ គឺ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ក្នុង​នោះ មាន​ភូមិ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ដូច្នេះ ខេត្ត​ខ្លះ​នៅ​ជាប់​ព្រំដែន​គោក​ជាមួយ​វៀតណាម រួម​មាន​ដូច​ជា រតនគិរី មណ្ឌលគិរី ស្វាយរៀង កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ កំពត និង​ក្រចេះ។

ចំពោះ​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បាន​ដាក់​លិខិត​មួយ ស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​សមាជិក​សភា​កម្ពុជា​ទាំង ១២៣​រូប នៃ​នីតិកាល​ទី​៤ នេះ ឲ្យ​ជួយ​កោះ​ហៅ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​ឲ្យ​ចូល​មក​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​សភា អំពី​បញ្ហា​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​វៀតណាម ស្តី​ពី​ការ​ដោះ​ដូរ​ភូមិ​នៃ​ខេត្ត​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ស្រមោល

ពី បវិត

*ខ្ញុំសូមអភ័យទោសទុកជាមុន ។ បញ្ហាព្រំដែននៅកម្ពុជាសព្វថ្ងៃ ហាក់ដូចជាមិនមានភាពច្បាស់លាស់ទាល់តែសោះ តើមកពីមូលហេតុអ្វី? ឬមួយក៏ ប្រមុខរាជរដ្ឋាភិបាល លោកមានមេត្តាធម៌សណ្តោសប្រោសប្រណីដល់ជាតិដ៏ទៃ? ទេខ្ញុំដូចជាមិនយល់សោះហើយនេះ!! ការដោះដូរដី តើការដោះដូរដីហ្នឹង ស្របតាមសាកលភាវូបនីយកម្មបែបថ្មីអី? ល្មមៗៗបានហើយអស់លោក !! ខ្ញុំដេក ដើរ ឈរ អង្គុយ គ្រប់សព្វបែបយ៉ាង សូម្បីពេលចូលបន្ទប់ទឹក ក៏នៅតែឆ្ងល់មិនទាន់បាត់សោះ!!​សូមចូលរួមរីរាយជាមួយប្រមុខរដ្ឋាភិបាលទាំងអស់នោះផងណាលោក ណាស៍!! សោកស្តាយណាស់លោក!!!!

Jun 26, 2012 11:09 AM

អ្នក​អាន​អនាមិក

Is Samdach Heng Samrin Vietnamese if he is born in Vietnam territory? Exchange of country land??????
Government, what are you doing about?

Jun 23, 2012 10:44 AM

អ្នក​អាន​អនាមិក

ពី KAMPOT

Mr.Vakim Hong he is khmer but his brain is youn (Vietnamese) and have other leader are youn also along back khmer losing land total bigger than khmer now
duration year 1984 -87 is land koh trorl ak and koh Trol is belong to cambodia but now that koh belong to youn (vietname) why?

Jun 22, 2012 10:46 PM

ty

សួរដូចឆោត! ចុះបើខ្មែរដូរឲ្យវៀតណាម វៀតណាមដូរឲ្យខ្មែរ ទុកវាដដែរទៅ ដូរធ្វើអី ទំនេរពេកឬយ៉ាងណា? ប្រហែលជាដីទាំងនោះមានអ្វីពិសេសឬយ៉ាងម៉េច?

Jun 21, 2012 11:11 PM

អ្នក​អាន​អនាមិក

it a shame that my leader coundtry decided to exchange land ?? You know you want exchange even that land is belong to Khmer before ?? You should share you idea before your decission if your idea still so very young !!!

Jun 21, 2012 01:36 AM

មើល​មតិ​ទាំង​អស់.