អ្នក​ភូមិ​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​យក​ដី​ជា​កម្មសិទ្ធិ​នៅ​ស្រុក​បរកែវ

2009-12-23

នៅ​ឯ​ស្រុក​បរកែវ មាន​សេចក្តី​រាយ​ការណ៍​ថា អ្នក​ភូមិ​ជន​ជាតិ​ដើម​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ភូមិ​ចំនួន​២ មាន​គ្នា​សរុប​៩៤​នាក់ បាន​នាំ​គ្នា​ទប់​ស្កាត់​ក្រុម​កម្មករ​ប្រមាណ​៣០​នាក់​ដែល​គេ​ជួល​ឲ្យ​កាប់​រាន​ព្រៃឈើ​ការពារ​ដើម្បី​ទន្ទ្រាន​យក​ដី​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​នៅ​ទី​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប។

RFA Photo/Ratha Visal

២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។

ការ​ព្រងើយ​កន្តើយ​ពី​ក្រុម​អាជ្ញាធរ​នោះ បាន​ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​ច្រើន​ហិកតា​ត្រូវ​កាប់​រាន​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន។

ក្រុម​អ្នក​ភូមិ​ជនជាតិ​ដើម ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យប្រវត្ត​តូចៗ​៩​គ្រឿង​ពី​ក្រុម​កម្មករ​ប្រមាណ​៣០​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​ពួក​អ្នក​កាប់​ឈើ​ទាំង​នោះ​កំពុង​តែ​អារ​រំលំ​ដើម​ឈើ​នៅ​តំបន់​ព្រៃ​ក្រងសុទេស​ដែល​អ្នក​ភូមិ​អភិរក្ស។

ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​បង្ក្រាប​ពី​អ្នក​ភូមិ​ដែល​មាន​កាំបិត​ពូថៅ​ក្នុង​ដៃ​ដើម្បី​បណ្តេញ​កម្មករ​សង្គ្រោះ​ព្រៃ​ឈើ​នោះ​ទេ ដោយ​អ្នក​ភូមិ​អះអាង​ថា ក្រុម​កម្មករ​បាន​នាំគ្នា​រត់​គេច​ចេញ​ពី​ហេតុ​ការណ៍​ចូល​ទៅ​ក្នុង​ព្រៃ។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា មន្ត្រី​មូលដ្ឋាន​ពុំ​បាន​ចូល​រួម​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ចាន់ សាវុធ មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ព្រៃឈើ​ឲ្យ​ទៅ​ពិនិត្យ​ហេតុ​ការណ៍​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​លម្អិត​ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ ៖ ស្ដាប់​សំឡេង

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​បាញ់​គំរាម​ពលរដ្ឋ

ខ្ទម​របស់​ទាហាន​ដែល​សង់​ក្នុង​ព្រៃ​ការពារ​នៅ​ឧត្ដរមានជ័យ​​នឹង​ត្រូវ​ឲ្យ​រុះរើ​ចេញ

មន្រ្តី​យោធា​ខ្មែរ​ចាប់​ផ្ដើម​បង្ក្រាប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ព្រំដែន

មន្រ្តី​ព្រៃឈើ​នៅ​រតនគិរី​រង​ការ​ចោទ​ថា​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ

អ្នក​កាប់​ឈើ​ខុស​ច្បាប់​គំរាម​សម្លាប់​អ្នក​ភូមិ​នៅ​រតនគិរី

ព្រៃ​ស្រោង​ជាង​១០​ហិកតា​នៅ​មណ្ឌលគិរី​រង​ការ​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

ព្រៃ​​ឈើ​ឧទ្យាន​ជាតិ​នៅ​ឧត្ដរមានជ័យ​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ធ្ងន់ធ្ងរ

ប្រជាសហគមន៍​រង​ការ​គំរាម​ពី​ម្ចាស់​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​រតនគិរី

ឈើ​ប្រណីត​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​ជម្លៀស​ចេញ

អ្នក​ភូមិ​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ជា​ច្រើន​នៅ​រតនគិរី