អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

2009-11-17

ពលរដ្ឋ​ខែ្មរ​ក្រោម​នៅ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​នគរបាល​វៀតណាម​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ បាន​មក​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ដូន​តា កាល​ពី​ថ្ងៃ​១៦ វិច្ឆិកា។

Photo supplied

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)

ក្រុម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក នៃ​ប្រទេស​វៀតណាម បាន​អះអាង​ថា ក្រុម​នគរបាល​វៀតណាម​ជាង​៣០​នាក់​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ទៀត បាន​មក​ហាម​ឃាត់​និង​គំរាម​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ស្រែ​ដូនតា​របស់​ពួកគាត់​ទេ នៅ​គ្រា​ដែល​គ្រួសារ​ទាំង​នោះ​បាន​ចុះ​ទៅ​សាប​ព្រោះ​ស្រូវ​នៅ​ថៃ្ង​១៦ វិច្ឆិកា។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ភូមិ​ពោធី ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា កសិករ​ចំនួន​១០​គ្រួសារ​បាន​ចុះ​មក​សាប​ព្រោះ​ស្រូវ ប៉ុន្តែ​រង​ការ​រារាំង ៖ «ខ្ញុំ​មក​តាំង​ពី​ម៉ោង​៦ ពួក​នគរបាល​គេ​ចុះ​មក​ប្រហែល​ជា​៣០​នាក់ ប៉ុន្តែ​គេ​មិន​ធ្វើ​អី​ទេ គ្រាន់​តែ​មក​មើល គាត់​ទើប​ចេញ​ទៅ​ម៉ោង​១២។ ឥឡូវ​ហ្នឹង​ស្រាប់​តែ​ជើង​កាង​មក​៧-​៨​នាក់​មក​រក​រឿង កាន់​ដំបង​កាន់​អី​មក ពួកខ្ញុំ​ក៏​ប្រុង​ដែរ បើ​អ្នក​ឯង​វ៉ៃ​ខ្ញុំ ខ្ញុំ​ត្រូវ​វ៉ៃ​វិញ ប្ដូរ​ស្លាប់​រស់​នៅ​ក្នុង​ស្រែ​ហើយ»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ដែល​រង​ការ​រារាំង​មិន​ឲ្យ​សាប​ព្រោះ​ស្រូវ​នៅ​លើ​ដី​ស្រែ​ពី​ដូន​តា​នោះ បាន​ថែ្លង​ថា ៖ «វា​មក​វ៉ៃ​កន​ខ្ញុំ វ៉ៃ​ឈ្មោះ អៀវ វ៉ៃ​គាត់​ម្នាក់ ឥឡូវ​គេ​កំពុង​តែ​មក...។ សំណូម​ពរ​ឲ្យ​ជួយ​ខ្ញុំ​ផង ឲ្យ​បាន​ដី​ធ្វើ​ស្រែ​ដូច​គេ​វៀតណាម​ទៅ ពួកខ្ញុំ​ពិបាក​វេទនា​ណាស់។ អត់​យក​ទេ ដី​ខ្ញុំ​សន្ធឹក​ហើយ​ឲ្យ​ផ្ទះ​ខ្ញុំ​មួយ​ខ្នង​ខ្ញុំ​មិន​ព្រម​ទេ»

មិន​អាច​ទាក់ទង​លោក ទ្រីញ បាកឹម ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ ដោយ​មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​ថា លោក​កំពុង​តែ​ជាប់​រវល់។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​មិន​ព្រម​ទទួល​យក​នូវ​ដំណោះ​ស្រាយ​ដែល​អាជ្ញាធរ​វៀតណាម​សាង​សង់​ផ្ទះ​ទទឹង​៤​ម៉ែត្រ​និង​បណ្តោយ​៨​ម៉ែត្រ​ជា​ថ្នូរ​នោះ​ទេ គឺ​ពួកគាត់​ចង់​បាន​ដី​ស្រែ​ដែល​រឹប​អូស​នោះ​មក​វិញ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​សង​ដី​របស់​ប្រជារាស្រ្ដ​មក​វិញ កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង គឺ​សូម​ឲ្យ​មាន​ការ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផង»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​៣០០​គ្រួសារ នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ បាន​បាត់បង់​ដី​ស្រែ​ដោយ​ការ​រឹប​អូស​យក​តាំង​ពី​ឆ្នាំ​១៩៧៩​មក នៅ​គ្រា​ដែល​ពួកគាត់​បាន​រត់​គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​វៀតណាម​នៅ​ពេល​នោះ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​រក​ដំណោះស្រាយ​ជុំវិញ​ជម្លោះ​ដី​នៅ​ស្រុក​ថ្ពង

ផ្ទះ​យោធិន​ពិការ​នៅ​កំពង់ស្ពឺ​៣​ខ្នង​ត្រូវ​ដុត​បំផ្លាញ

អ្នក​ភូមិ​និង​ប៉ូលិស​ប៉ះ​ទង្គិច​គ្នា​ក្នុង​រឿង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

អ្នក​ភូមិ​ដុត​ខ្ទម​របស់​ក្រុមហ៊ុន​លី​យ៉ុងផាត់​ក្នុង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​ដី

មេ​ភូមិ​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​យក​ដី​រួម​ធ្វើ​ជា​សម្បត្តិ​ឯកជន

ពលរដ្ឋ​បាត់បង់​ដីធ្លី​បួងសួង​​សុំ​ឲ្យ​​បារមី​ព្រះអង្គ​ដងកើ​​ជួយ

អាជ្ញាធរ​ខែត្រ​កំពង់ធំ​តាម​ចាប់​អ្នក​ភូមិ​ដែល​ចូលរួម​ក្នុង​ការ​សុំ​ដី

ប្រធាន​សភា​ចេញ​លិខិត​អន្តរាគមន៍​ក្នុង​រឿង​ទំនាស់​ដី​នៅ​បន្ទាយមានជ័យ

អ្នក​ភូមិ​៨៨​គ្រួសារ​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន