បណ្តាញព័ត៌មាននៃវិទ្យុសំឡេងវៀតណាម VOV ផ្សាយឲ្យដឹងបន្ថែមកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ ថា កិច្ចព្រមព្រៀងនោះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងនាយកប្រតិបត្តិនៃទីភ្នាក់ងារព័ត៌មាន AKP លោក គិត គីមហួន ជួបជាមួយលោក ង្វៀន ឌឹកលូយ អនុប្រធានទីភ្នាក់ងារព័ត៌មានវៀតណាម VNA ដែលមន្ត្រីវៀតណាមរូបនេះបានមកទស្សនកិច្ចមួយសប្តាហ៍នៅកម្ពុជា ផ្តើមតាំងពីថ្ងៃទី១៥ ខែវិច្ឆិកានេះមក។
ភាគីវៀតណាមនឹងបន្តជួយបណ្តុះបណ្តាលធនធានមនុស្សនិងបច្ចេកទេសដល់ភាគីកម្ពុជាដើម្បីបំពេញតម្រូវការផ្នែកផ្សព្វផ្សាយព័ត៌មាន។
លោក គិត គីមហួន ថ្លែងអំណរគុណចំពោះភ្នាក់ងារព័ត៌មានវៀតណាម VNA ដែលបានជួយទីភ្នាក់ងារព័ត៌មាន AKP របស់រដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំមកនេះ៕
