ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយនៅថ្ងៃទី២៦ កញ្ញា ថា ការប្រារព្ធពិធីចូលរៀននោះ រៀបចំឡើងដោយសមាគមវៀតណាម ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ឡៃ ស៊ួនជៀន។ លោកបានថ្លែងកោតសរសើរគណៈកម្មាធិការដែលបានរៀបចំគ្រឹះស្ថានសិក្សាបានល្អប្រពៃ និងរីកចំរើនជានិច្ច។
សាលាបឋមសិក្សា តាន់តៀន កើតនៅឆ្នាំ១៩៩៣ ហើយមានសិស្សានុសិស្សប្រមាណ ៤០០នាក់ ហើយក្រៅពីបង្រៀនភាសាវៀតណាម មានបង្រៀនភាសាខ្មែរឥតយកកម្រៃ ដើម្បីសម្រួលដល់ការរស់នៅក្នុងប្រទេសដែលទទួលជនជាតិវៀតណាម៕