ប្រភពពីប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តទៅក្នុងកម្មវិធីនោះបានរៀបរាប់តាមទូរស័ព្ទពីកម្ពុជាក្រោមមកថា ពិធីបុណ្យនៅឆ្នាំនេះមានភាពសប្បាយរីករាយជាងរាល់ឆ្នាំ ដោយអាជ្ញាធរវៀតណាមបានបើកឲ្យមានការប្រារព្ធពិធីធំដុំ មានអ្នកចូលរួមក៏ច្រើន និងមានចំនួនទូកក៏ច្រើនដែរដល់ទៅជាង៤០ទូក។
ប្រភពពីសហព័ន្ធខ្មែរក្រោមប្រចាំនៅក្រុងភ្នំពេញបានអះអាងថា ពិធីបុណ្យអុំទូកនៅកម្ពុជាក្រោមត្រូវបានគេធ្វើនៅទីប្រជុំជនខេត្តឃ្លាំងរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីម្សិលមិញនេះ៕
