បំណង​ប្រាថ្នា​​​​និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៣

អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ជា​ឆ្នាំ​ដែល​អាក្រក់​បំផុត​ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​នីតិរដ្ឋ​នៅ​កម្ពុជា។

0:00 / 0:00

សម្រាប់​ឆ្នាំ​ថ្មី ២០១៣ មន្ត្រី​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស មាន​បំណង​ប្រាថ្នា​សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន និង​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន៖

ទស្សនវិស័យ​របស់​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​និង​មន្ត្រី​រដ្ឋាភិបាល

ចំណែក​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម និង​មន្ត្រី​រដ្ឋាភិបាល​បាន​បង្ហាញ​ទស្សនវិស័យ​ចំពោះ​ឆ្នាំ​២០១៣ ខុសៗ​គ្នា។

អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ថា ឆ្នាំ​២០១៣ នេះ ជា​ឆ្នាំ​ដែល​កម្ពុជា ត្រូវ​ទូល​រែក​នូវ​វិបត្តិ​ជា​ច្រើន​ដែល​បន្សល់​ទុក​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​មុនៗ​មក។

ផ្ទុយ​ទៅ​វិញ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​កម្ពុជា មាន​មោទនភាព​លើ​ការ​អភិវឌ្ឍ​ ប្រកប​ដោយ​តម្លាភាព និង​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។