មនុស្ស​ជាង​១​ពាន់​នាក់​នៅ​ក្រចេះ​ជួបជុំ​គ្នា​ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿង​ញៀន

2009-06-27

មនុស្ស​ប្រមាណ​១០០០​នាក់​បាន​ចូលរួម​ក្នុង​មិទ្ទិញ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​គ្រឿង​ញៀន​លើក​ទី​៣៧ កាលពី​ថ្ងៃ​ទី​២៦ មិថុនា ដែល​រៀបចំ​ឡើង​នៅ​វិទ្យាល័យ​ព្រះកុសមៈ ខេត្ត​ក្រចេះ ក្រោម​ប្រធានបទ "តើ​គ្រឿង​ញៀន​ត្រួតត្រា​ជីវិត​អ្នក​ឬ?"។

វាគ្មិន​កិត្តិយស​បាន​ថ្លែង​ប្រាប់​អង្គ​មិទ្ទិញ​ថា យើង​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ដោយ​អះអាង​ថា បើ​សិន​ជា​គ្រឿង​ញៀន​អាច​ត្រួតត្រា​ជីវិត​យើង​បាន​ហើយ​នោះ ផល​លំបាក​តែងតែ​កើត​មាន​ឡើង។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត គឺ​លោក ឡាយ បូរ៉ា បាន​សុំ​ឲ្យ​សិស្សានុសិស្ស​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ៖ «បារម្ភ​ខ្លាំង។ សូម​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ជួយ​ពន្យល់​ណែនាំ​ឲ្យ​បាន​ស៊ី​ជម្រៅ​ដល់​សិស្ស​យើង​អំពី​ការប្រើប្រាស់​គ្រឿង​ញៀន​ថា តើ​ទទួល​ផល​វិបាក​យ៉ាង​ដូចម្តេច? គ្រឿង​ញៀន​ហ្នឹង​កាល​ណា​បើ​យើង​សេព​វា​តើ​វា​មាន​ផល​វិបាក​យ៉ាង​ម៉េច​ដល់​សង្គម​ជាតិ​របស់​យើង? ផល​វិបាក​យ៉ាង​ម៉េច​សម្រាប់​ខ្លួន​យើង សម្រាប់​ក្រុម​គ្រួសារ​របស់​យើង?»

មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​អ្នកស្រី ងួន សុផានី នាយិកា​នៃ​អង្គការKAFDOC បាន​សម្តែង​ការព្រួយ​បារម្ភ​ដែល​ថា គ្រឿង​ញៀន​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល ហើយ​អ្នក​ស្រី​សុំ​ឲ្យ​ចៀសវាង​ពី​ការអូស​ទាញ​របស់​ក្រុម​អ្នក​ចែកចាយ​និង​ក្រុម​អ្នក​សេព​គ្រឿង​ញៀន។

អ្នកស្រី ងួន សុផានី បាន​មាន​ប្រសាសន៍​ថា ៖ «ចៀសវាង​ឲ្យ​ផុត​អំពី​ការអូសទាញ​គ្រប់​រូបភាព​ពី​សំណាក់​អ្នក​ចែកចាយ​និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។ សូម​កុំ​ព្យាយាម​ចង់​សាក​ឬ​ចង់​ដឹង​អំពី​គ្រឿង​ញៀន​ឲ្យ​សោះ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជួយ​បន្ត​ពង្រឹង​និង​ការអនុវត្ត​ច្បាប់​ស្ដីអំពី​ការជួញដូរ​និង​ការប្រើប្រាស់​គ្រឿង​ញៀន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ផ្តន្ទា​ទោស​ដល់​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ដោយ​មិន​អាច​លើកលែង​បាន​ជា​ដាច់ខាត»

ស្នងការ​ខេត្ត​ក្រចេះ​គឺ​លោក​ឧត្តមសេនីយ៍ ជួង ស៊ាងហាក់ បាន​ជម្រាប​អង្គ​មិទ្ទិញ​ថា កន្លង​មក​ខេត្ត​ក្រចេះ​ធ្លាប់​តែ​ជា​ទី​ឆ្លងកាត់​គ្រឿង​ញៀន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​មាន​មុខសញ្ញា​ចែកចាយ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ខេត្ត​ដែល​ទើប​នឹង​បង្ក្រាប​បាន​ហើយ​ថ្មីៗ។

លោក​ឧត្តមសេនីយ៍ ជួង ស៊ាងហាក់ បាន​បញ្ជាក់​ថា ៖ «មុខសញ្ញា​យ៉ាង​ឆ្នើម​នៅ​ខេត្ត​ក្រចេះ​គឺ​មុខសញ្ញា​ចាប់​ថ្ងៃ​មុន​ហ្នឹង​ហើយ។ មុខសញ្ញា​មួយ​នៅ​អូរឫស្សី​២​ហ្នឹង​គឺ​ជា​មុខសញ្ញា​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​កំពុង​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រពន្ធ ហើយ​មាន​ពាក់ព័ន្ធ​នឹង​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​យើង​កំពុង​តែ​សុំ​ដីកា​ដើម្បី​ស្វែងរក​ចាប់​ខ្លួន។ ជា​របស់​គាត់​ផ្ទះ​ស្នាក់នៅ ប៉ុន្តែ​គេ​យក​តង់​ទៅ​បាំង​ជិត​ជុំវិញ​ទាំងអស់ នៅ​ពី​ក្រោយ​ផ្ទះ​រហូត​ដល់​លើ​ដំបូល​ផ្ទះ​សុទ្ធ​តែ​មាន​បណ្ដាញ​ចរន្ត​អគ្គិសនី​ដើម្បី​ភ្ជាប់​ខ្សែ​ភ្លើង ពេល​ណា​ចូល​ទៅ​ជិត​គឺ​គេ​កាច់​បារ៉ែត​ខ្សែ​ភ្លើង​ឆក់​ប្រកាច់​ងាប់»

លោក​ស្នងការ​បាន​ជម្រាប​បន្ថែម​ថា មាន​មុខសញ្ញា​ចែកចាយ​ជា​ច្រើន​កំពុង​តែ​ធ្វើ​សកម្មភាព​នៅ​តាម​ទីផ្សារ​និង​តំបន់​មួយចំនួន​ដែល​លោក​សុំ​ឲ្យ​មាន​សហការ​ផ្តល់​ដំណឹង ហើយ​លោក​បាន​បញ្ជាក់​ដែរ​ថា ច្បាប់​ថ្មី​នៃ​ការគ្រប់គ្រង​គ្រឿង​ញៀន​អាច​សភា​សម្រេច​ក្នុង​ខែ​កក្កដា​ខាង​មុខ ដោយ​លោក​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ត្រូវ​មាន​ការដាក់​ទោស​ទណ្ឌ​ផង​និង​រឹបអូស​ទ្រព្យ​សម្បត្តិ​ទៀត​ផង៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​​នៅ​តាកែវ​រង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​រូប​មាន​គ្រោះថ្នាក់

ប៉ូលិស​ចរាចរណ៍​ក្រុង​ពោធិ៍សាត់​វាយ​យុវជន​ម្នាក់​ឲ្យ​រង​របួស

គ្រូ​បង្រៀន​នៅ​កំពង់ចាម​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ដោះស្រាយ​ប្រាក់​អតីតភាព

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ