បទ​សម្ភាសន៍​ជាមួយ សម រង្ស៊ី

ក្នុង​ដំណើរ​ទស្សនកិច្ច​​មក​កាន់​សហរដ្ឋ​អាមេរិក លោក សម រង្ស៊ី បាន​ជួប​ជាមួយ​ក្រុម​តំណាង​រាស្ត្រ​របស់​សហរដ្ឋ​អាមេរិក មន្ត្រី​ក្រសួង​ការបរទេស និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន ដើម្បី​ស្វែងរក​ការ​គាំទ្រ​ផ្នែក​នយោបាយ។

លោក សម រង្ស៊ី បាន​រស់​និរទេស​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ​ក្នុង​ប្រទេស​បារាំង ហើយ​នេះ​ជា​ការ​រស់​និរទេស​លើក​ពីរ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ភាគ​ទី​១ រវាង​លោក តាំង សារ៉ាដា និង​លោក សម រង្ស៊ី នៅ​ឯ​ទីស្នាក់ការ​របស់​វិទ្យុ​អាស៊ី​សេរី ក្នុង​រដ្ឋធានី Washington លោក​បាន​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ខ្លឹមសារ​ដូច​ត​ទៅ ៖