លោក សម រង្ស៊ី បានរស់និរទេសអស់រយៈពេលជាង ៦ខែមកហើយក្នុងប្រទេសបារាំង ហើយនេះជាការរស់និរទេសលើកពីរក្នុងរយៈពេល ៥ឆ្នាំ។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសភាគទី១ រវាងលោក តាំង សារ៉ាដា និងលោក សម រង្ស៊ី នៅឯទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ក្នុងរដ្ឋធានី Washington លោកបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលខ្លឹមសារដូចតទៅ ៖