សកម្មភាព​សកម្មជន​ដីធ្លី​តវ៉ា​អហិង្សា​មុខ​ពន្ធនាការ​ព្រៃ​ស

សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ថ្មគោល ៦​នាក់ និង​អ្នក​លក់​ប៉េងប៉ោង ៤​នាក់ សរុប​ចំនួន ១០​នាក់ រួម​ទាំង​ដូន​ចាស់ និង​កុមារ​ផង ត្រូវ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដង្កោ ចាប់​ឃាត់​ខ្លួន​ទុក​នៅ​អធិការ​ខណ្ឌ​ដង្កោ នៅ​ពេល​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​២ (ម​២) នៃ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៤ កញ្ញា។

មន្ត្រី​អធិការ​ខណ្ឌ​ដង្កោ បាន​ចោទ​សមាជិក​សហគមន៍​មាន​ជម្លោះ​ដីធ្លី ថា​រៀបចំ​បាតុកម្ម​ដោយ​ខុស​ច្បាប់ តែ​មិន​បាន​បញ្ជាក់​ថា​ខុស​ច្បាប់​មួយ​ណា​នោះ​ទេ ហើយ​ចោទ​អ្នក​លក់​ប៉េងប៉ោង​ថា​បាន​លក់​ខ្យល់​ឲ្យ​អ្នក​តវ៉ា​ខុស​ច្បាប់។

បន្ទាប់​ពី​ឃាត់​ខ្លួន​អ្នក​ទាំងនោះ​រយៈពេល ៣​ម៉ោង អាជ្ញាធរ​សម្រេច​ដោះលែង​អ្នក​លក់​ប៉េងប៉ោង​ទាំង ៤​នាក់។ ដោយឡែក​ចំពោះ​សហគមន៍​បឹងកក់ និង​ថ្មគោល​វិញ មន្ត្រី​អធិការ​ខណ្ឌ​ដង្កោ បាន​ឲ្យ​សរសេរ​កិច្ចសន្យា​ផ្ទាល់​ដៃ​ជា​ថ្នូរ​នឹង​ការ​ដោះលែង។

មក​ដល់​ម៉ោង ៣​រសៀល តំណាង​សហគមន៍​បឹងកក់​ម្នាក់ និង​តំណាង​សហគមន៍​ថ្មគោល ៥​នាក់​ផ្សេង​ទៀត មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​នៅ​ឡើយ៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​ពិស្ដារ!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។