ស្ត្រីឈ្មោះ ជា តារា ត្រូវក្រុមគ្រួសារអះអាងថា បានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១១ បន្សល់កូនតូចៗ ២នាក់។
រូបថតថ្ងៃ២៣ វិច្ឆិកា ឆ្នាំ២០១១ ដោយ វិទ្យុអាស៊ីសេរី/អ៊ុក សាវបូរី

ស្វាមីរបស់លោកស្រី ជា តារា យំឈរអោបកូនទាំងពីរ ដោយសោកសង្រេងប្រពន្ធរបស់លោក។

ស្វាមីរបស់លោកស្រី ជា តារា អុជធូបមុខរូបថតប្រពន្ធលោក។

កូនប្រុសរបស់លោកស្រី ជា តារា សំពះរូបថតម្ដាយ នៅឯលំនៅ នាតំបន់បឹងកក់។

កូនប្រុសយំសួររកម្ដាយ។

ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ចូលរួមអុជធូប នៅមុខរូបថតលោកស្រី ជា តារា។

អ្នកភូមិផ្ដល់បទសម្ភាសន៍អ្នកយកព័ត៌មាន។

អ្នកភូមិបឹងកក់ម្នាក់ទៀត ដួលសន្លប់ពេលដឹងដំណឹងការធ្វើអត្តឃាតរបស់លោកស្រី ជា តារា។

តំណាងរាស្ត្រ អ្នកស្រី មូរ សុខហួរ និងអ្នកភូមិបឹងកក់ ដើរដង្ហែក្បួនទៅស្ពានជ្រោយចង្វារ ដើម្បីបន់ស្រន់ឲ្យសាកសពអណ្ដែតពីទឹកមកវិញ៕