រូបភាពទាំងនេះថតនៅថ្ងៃ ទី២៣ ធ្នូ ឆ្នាំ ២០១១ ដោយលោក សេក បណ្ឌិត។

1-កម្មករស្រែអំបិលនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ពួកគាត់កំពុងបុកដីបង្ហាប់បាតស្រែបណ្ដុះអំបិល ដើម្បីហាលថ្ងៃឲ្យស្ងួតមុនបូមទឹកប្រៃបញ្ចូលស្រែនេះ។

2-កម្មករស្រែអំបិលនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កំពុងបុកដីបង្ហាប់ភ្លឺស្រែបណ្ដុះអំបិល។

3-កម្មករស្រែអំបិលនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កំពុងកិនបង្ហាប់ដីបាតស្រែបណ្ដុះអំបិលឲ្យរាបស្មើមុននឹងបូមទឹកប្រៃបញ្ចូលស្រែនេះ។

4-ក្រោយពីគេបូមទឹកប្រៃបញ្ចូលស្រែហើយ គេអូសទឹកនោះបញ្ចូលគ្នាឲ្យសព្វ ឬឲ្យមានល្បាយទឹកប្រៃស្មើគ្នា នៅក្នុងស្រែបណ្ដុះនីមួយៗ។

5-កម្មករស្រែអំបិលនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីបុកបង្ហាប់ដីបាតស្រែបណ្ដុះអំបិលមួយនេះហើយ គេនាំគ្នាទៅធ្វើនៅស្រែថ្មីមួយទៀត។

6-ឃ្លាំងស្តុកអំបិលនៅតំបន់ស្រែអំបិល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

7-ស្រែអំបិលបណ្ដុះអំបិល ដែលគេបញ្ចូលទឹកប្រៃរួចហើយ នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

8-ការិយាល័យកណ្ដាលនៃសហគមន៍អ្នកផលិតអំបិលនៅខេត្តកំពត។

9-អំបិលម៉ត់បន្ទាប់ពីកិនរួច គេដាក់ហាលថ្ងៃនៅក្នុងបរិវេណសិប្បកម្មកែច្នៃអំបិល នួន ហួន ខេត្តកំពត។

10-កន្លែងបូមទឹកប្រៃដែលមានប្រភពពីសមុទ្រ ដាក់បញ្ចូលក្នុងប្រឡាយ ឬអ្នកស្រុកនោះគេហៅថាគិញ ដើម្បីបង្ហូរចូលតាមស្រែបណ្ដុះអំបិលនីមួយៗ៕
