ព្រះសង្ឃមួយអង្គនៅព្រៃវែងរងការចោទថាចាប់រំលោភភរិយាគេ
2009-11-04
សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថា ពលរដ្ឋនៅក្នុងខេត្តនេះ បានចោទប្រកាន់ព្រះសង្ឃមួយអង្គថា បានចាប់រំលោភសេពសន្ថវៈភរិយារបស់គេម្នាក់ ខណៈដែលស្ត្រីរូបនោះបានទៅស្រោចទឹកនៅក្នុងវត្ត។
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
2009-11-03
តុលាការក្រុងភ្នំពេញបានកាត់ទោសបុរសជនជាតិតៃវ៉ាន់ម្នាក់ កាលពីថ្ងៃ៣០ តុលា សប្តាហ៍កន្លងមកនេះ ឲ្យជាប់ពន្ធនាគារចំនួន៣៧ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
2009-11-03
លោក សូវ៉ាត ព្រះរាជអាជ្ញានៃតុលាការខេត្តបន្ទាយមានជ័យ បានប្រាប់ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) កាលពីថ្ងៃច័ន្ទ ថា តុលាការខេត្តកាលពីថ្ងៃអាទិត្យបានចោទប្រកាន់បុរសជនជាតិដាណាម៉ាកម្នាក់ អាយុ៦១ឆ្នាំ ឈ្មោះ ខេណេត ហេនសិន យ៉កហ្កេន (Kenneth Hansen-Jorgen) ពីបទធ្វើបាបចាប់បង្ខំរួមភេទជាមួយកុមារី៣នាក់ អាយុក្រោម១៥ឆ្នាំ នៅផ្ទះសំណាក់មួយក្នុងទីក្រុងប៉ោយប៉ែត ជិតព្រំដែនខ្មែរថៃ។
មនុស្ស៥នាក់នៅខណ្ឌឫស្សីកែវស្លាប់ដោយសារឆក់ខ្សែភ្លើង
2009-10-30
គ្រួសារមួយដែលមានសមាជិកចំនួន៥នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី៣០ តុលា ដោយសារឆក់ខ្សែភ្លើងដែលបានតភ្ជាប់ប្រើប្រាស់នៅក្នុងផ្ទះលិចទឹកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាយក្រុងភ្នំពេញ។
ខ្មែរនៅបារាំងធ្វើញត្តិស្នើសុំអន្តរាគមន៍ពីមេដឹកនាំបារាំង
2009-10-30
នៅឯប្រទេសបារាំង ពលរដ្ឋអ្នកមានដើមកំណើតខ្មែររាប់រយនាក់បានរួមគ្នាធ្វើញត្តិស្នើសុំជំនួយអន្តរាគមន៍ពីលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក នីកូឡា សារកូស្ហ៊ី (Nicolas Sarkozy)។
តំណាងពលរដ្ឋនៅក្រចេះចូលរួមសិក្ខាសាលាស្ដីពីសិទ្ធិដីធ្លីនិងការអភិវឌ្ឍ
2009-10-28
យ៉ាងហោចណាស់មានតំណាងប្រជាពលរដ្ឋ៤៥នាក់ បានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិដីធ្លីនិងការអភិវឌ្ឍនៅសាលាក្រុងក្រចេះ កាលពីថ្ងៃ២៧ តុលា បន្ទាប់ពីការរកឃើញថា ការវិនិយោគដីសម្បទានកំពុងនាំពលរដ្ឋជាច្រើននាក់ឲ្យធ្លាក់ខ្លួនក្រ។
អាជ្ញាធរកោះហៅគ្រួសារកម្មករដែលរងការបាញ់សម្លាប់មកសាកសួរ
2009-10-21
អាជ្ញាធរកងរាជអាវុធហត្ថក្រុងភ្នំពេញ នៅថៃ្ងអង្គារ ២០ តុលានេះ បានកោះហៅក្រុមគ្រួសារ សាច់ញាតិរបស់សពកម្មករម្នាក់ ដែលរងការបាញ់សម្លាប់ដោយមន្ត្រីប្រដាប់អាវុធនៃកងអន្តរាគមន៍កាលពីយប់ថៃ្ង១៨ តុលា ដើម្បីសាកសួរជុំវិញហេតុការណ៍នៃការបាញ់ប្រហារនោះ។














