ជំនឿរបស់គ្រួសារខ្មែរដែលចង់បានកូនកើតឆ្នាំរោង
នៅក្នុងឆ្នាំរោង ដែលមានសត្វនាគរាជជាតំណាងនៃឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរមានសេចក្ដីប៉ងប្រាថ្នាផ្សេងៗគ្នា។ ក្នុងនោះមានគ្រួសារខ្លះចង់បានកូនដែលកើតចំឆ្នាំរោងនេះ។
លោក សេក បណ្ឌិត មានសេចក្ដីរាយការណ៍ពីក្ដីប៉ងប្រាថ្នានេះ៖
យុវវ័យនាំគ្នាលេងល្បែងប្រជាប្រិយ
ក្រុមយុវជនយុវតីមួយចំនួនបាននាំគ្នាលេងល្បែងប្រជាប្រិយ រាំកម្សាន្ត ដើម្បីជាការអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរនោះ យុវជនយុវតីគេអាចកម្សាន្តសប្បាយផង ស្គាល់គ្នាផង និងជាពិសេសពួកគេបានសម្រាកពីការងារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនោះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ខែ សុណង៖

ពិធីបុណ្យចូលឆ្នាំនៅខេត្តបាត់ដំបង
នៅខេត្តបាត់ដំបង ឯណោះវិញ ប្រជាពលរដ្ឋខ្មែរ ក្រៅតែពីបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ពួកគេក៏បាននាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា តាមវត្តអារាម តាមទីប្រជុំជន ដើម្បីជម្រុះចោលឲ្យអស់នូវការនឿយហត់ ភាពអាប់អួពីឆ្នាំចាស់ និងដុសខាត់ខ្លួនត្រៀមទទួលការងារថ្មីក្នុងឆ្នាំថ្មី។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សួន សុផលមុន្នី អំពីស្ថានភាពទូទៅរបស់អ្នកស្រុកក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៖
ពលរដ្ឋនៅកោះកុងមានជំនឿលើរបាំត្រុដិ
ចំណែកប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលជាខេត្តមួយស្ថិតនៅតំបន់សមុទ្រ និងនៅជាប់ព្រំដែនថៃ មានជំនឿលើរបាំត្រុដិ ជារបាំប្រពៃណីខ្មែរ កាន់តែច្រើនឡើងនៅឆ្នាំ២០១២ នេះ។
នៅមុនដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រមាណជាបីថ្ងៃ ពលរដ្ឋមានជីវភាពធូរធារបានហៅក្រុមរបាំត្រុដិប្រចាំខេត្ត មករាំដើម្បីបណ្ដេញឧបទ្រពចង្រៃដែលនៅសេសសល់ពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងនាំមកនូវសិរីសួស្ដីសម្រាប់ឆ្នាំថ្មី ឈានចូលមកដល់នេះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សេក បណ្ឌិត អំពីការនិយមចូលចិត្តលើរបាំត្រុដិរបស់អ្នកស្រុករស់នៅខេត្តកោះកុង៖
សម្ភាសកម្មការិនីរោងចក្រម្នាក់ដែលបានជួបជុំគ្រួសារនៅស្រុកកំណើត
ក្នុងឱកាសប្រារព្ធបុណ្យចូលឆ្នាំថ្មីនេះ រោងចក្រនានា បានអនុញ្ញាតឲ្យកម្មករ កម្មការិនីឈប់សំរាក ខ្លះ ៣ ឬ ៤ថ្ងៃ ដើម្បីឲ្យពួកគេបានធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត អបអរសាទរពិធីបុណ្យជាតិដ៏សំខាន់មួយនេះ។
កញ្ញា កែវ សិរីរ័ត្ន និងបងស្រីម្នាក់ ជាកម្មការិនីនៅរោងចក្រកាត់ដេរសំលៀកបំពាក់នៅទឹកថ្លា ខណ្ឌឫស្សីកែវ បានសំដែងក្ដីអបអរជាខ្លាំង ដោយបានឈប់សំរាកពីការងារទៅជួបជុំក្រុមគ្រួសារនៅខេត្តតាកែវ។ កញ្ញាថា ក្នុងមួយឆ្នាំបានឈប់សំរាក ២ដង ទៅលេងស្រុកកំណើត គឺពេលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។
សូមអញ្ជើញស្ដាប់ការរៀបរាប់របស់កញ្ញា កែវ សិរីរ័ត្ន អំពីការជួបជុំគ្នាប្រារព្ធបុណ្យចូលឆ្នាំថ្មីរបស់គ្រួសារនាង តាមរយៈការសាកសួររបស់អ្នកស្រី ម៉ៅ សុធានី៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
