ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើកម្ពុជា
2009-11-05
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានបានព្យាករណ៍ថា ការប្រែប្រួលអាកាសធាតុនឹងបណ្តាលឲ្យសីតុណ្ហភាពនៃភពផែនដីកាន់តែមានកម្តៅខ្លាំងឡើង ធ្វើឲ្យភ្លៀងធ្លាក់មិនទៀងទាត់ ហើយទឹកសមុទ្រនឹងឡើងកម្ពស់ខ្ពស់។
អត្ថប្រយោជន៍នៃកម្មវិធីចង្រ្កានវឌ្ឍនៈ (ភាគ៧)
2009-10-28
អាជ្ញាធរនិងកសិករខ្មែរអ្នកប្រកបមុខរបរឡើងត្នោតនៅភូមិហង្សឈូក និងភូមិត្រពាំងបួន នៃឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចង្ក្រានវឌ្ឍនៈ នៃគម្រោងកម្មវីធីរបស់អង្គការក្រុមថាមពលកកើតឡើងវិញ បរិស្ថាន និងសាមគ្គីភាព បានជួយគ្រួសារនីមួយៗ កាត់បន្ថយការចំណាយប្រាក់ទៅលើការទិញអុសបានជាច្រើនសែនរៀលក្នុងមួយឆ្នាំ ឬមួយរដូវឡើងត្នោត ដែលមានរយៈពេល៧ខែ។
អត្ថប្រយោជន៍នៃកម្មវិធីចង្រ្កានវឌ្ឍនៈ (ភាគ៦)
2009-10-21
ឯកសារសិក្សារបស់ក្រុមអ្នកជំនាញនៃកម្មវិធីស្បៀងអាហារនិងកសិកម្ម របស់អង្គការសហប្រជាជាតិ ឬអង្គការ FAO បានសរសេរឲ្យដឹងថា មូលហេតុចម្បងៗនៃការធ្លាក់ចុះផ្នែកឧស្សាហកម្មផលិតស្ករត្នោតនេះ គឺបញ្ហាខ្សត់ឧសនិងបញ្ហាតម្លៃឧស ដែលចេះតែឡើងថ្លៃខ្ពស់ទៅៗ។
អត្ថប្រយោជន៍នៃកម្មវិធីចង្រ្កានវឌ្ឍនៈ (ភាគ៥)
2009-10-14
អង្គការពុំមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិមួយចំនួន បាននិងកំពុងដំណើរការសិក្សារគម្រោងកម្មវិធីនានា ដើម្បីជួយដល់កសិករខ្មែរអ្នកប្រកបមុខរបរឡើងត្នោតនៅតាមខេត្តនានានៅកម្ពុជា ដោះស្រាយបញ្ហាលំបាកនិងឧបសគ្គក្នុងការផលិតស្ករត្នោត រកប្រាក់ចិញ្ចឹមជីវិត។
អត្ថប្រយោជន៍នៃកម្មវិធីចង្រ្កានវឌ្ឍនៈ (ភាគ៤)
2009-09-30
ប្រធានភូមិហង្សឈូកនិងមេភូមិត្រពាំងបួន នៃឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធី«ចង្ក្រានវឌ្ឍនៈ» របស់អង្គការក្រុមថាមពលកកើតឡើងវិញ បរិស្ថាន និងសាមគ្គីភាព ដែលហៅកាត់ជាភាសាអង់គ្លេសថា GERES បានជួយដល់កសិករក្នុងភូមិឲ្យឈប់បោះបង់មុខរបរឡើងត្នោត។
អត្ថប្រយោជន៍នៃកម្មវិធីចង្រ្កានវឌ្ឍនៈ (ភាគ៣)
2009-09-23
ឯកសារសិក្សារបស់គម្រោងកម្មវិធី «ចង្ក្រានវឌ្ឍនៈ» បានសរសេរឲ្យដឹងថា គុកស្ករថ្មីដែលសង់តាមបច្ចេកវិទ្យាទំនើប ដោយចម្លងគំរូដើមពីប្រទេសបារាំង និងសិក្សាកែច្នៃបន្ថែមដោយអ្នកជំនាញខ្មែរ អាចជួយកសិករកាត់បន្ថយបរិមាណឧសក្នុងការដុតរម្ងាស់ទឹកត្នោតធ្វើស្ករបានប្រមាណ ៤០% បើធៀបទៅនឹងគុកស្ករចាស់។
អត្ថប្រយោជន៍នៃកម្មវិធីចង្ក្រានវឌ្ឍនៈ (ភាគ២)
2009-09-09
កសិករមួយចំនួននៅក្នុងភូមិហង្សឈូក និងភូមិត្រពាំងបួន ដែលបានប្រើប្រាស់គុកស្ករថ្មី ចាប់តាំងពីឆ្នាំ ២០០៨ មក បានរៀបរាប់អំពីអត្ថប្រយោជន៍នៃ«ចង្ក្រានវឌ្ឍនៈ» សន្សំឧសនេះ ដោយធ្វើការប្រៀបធៀបទៅនឹងគុកស្ករចាស់ ដែលបានប្រើតៗជំនាន់តាំងពីដូនតាមក។

