កំណាព្យដោយ៖ អ៊ុង ថាវរី
ថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦
១- ប្រពន្ធសម្លាញ់ ម្ចាស់ជីវិតបង ឈប់យំនួនល្អង បងមិនស្លាប់ទេ មើលហ្ន៎កូនខ្មែរ ជុំក្បែរមាសមេ បេះដូងពួកគេ មានរូបរៀមបង។
២- សូមអូនមើលកូន ថែថួនអ្នកម្ដាយ រឹងប៉ឹងចិត្តកាយ ណា៎ស្រីស្នេហ៍ស្នង អូនឃើញទង់ជាតិ គ្របលើរូបបង បញ្ជាក់ប្រាប់ផង បងនៅនោះណា៎។
៣- បងសូមអភ័យ ប្ដីលាអូនទៅ ខានឃើញកូនពៅ ក្នុងផ្ទៃមាតា សូមអូនពន្យល់ ប្រាប់កូនផងណា៎ អនាគតគ្រួសារ ពឹងលើនួនល្អង។
៤- ហើយខ្ញុំកែមឡី អរគុណដល់ជាតិ ចូលរួមព្រោងព្រាត ចុងក្រោយនេះម្ដង សូមមានកែមឡី ជាច្រើននាក់ផង គោលការណ៍ចម្បង «មួយរយរាត្រី»។
៥- សូមជួយបន្ត នូវយុទ្ធនាការ ឲ្យបានលុះត្រា ទទួលជោគជ័យ រឿងជាតិសំខាន់ ទើបខ្ញុំស៊ូក្ស័យ ខ្មែរពេញលោកិយ យល់ជាក់ចិត្តខ្ញុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។