១. អ អានថា អាក់ មិត្តអើយចាំជាក់ ស្រៈពេញតួខ្មែរ (២ដង)
អា ឥ (អិ) ឦ (អី) មិនប្រែ (២ដង) ឧ (អ៊ុ) ឩ (អ៊ូ) យើងខ្មែរ ត្រូវតែប្រើប្រាស់។
២. ឪ (អូវ) ឫ (រឹ) និងឬ (រឺ) ល្បីល្បាញរន្ទឺ គុណឪ (អូវ) ធំណាស់ (២ដង)
ឭ (លឹ) ឮ (លឺ) ចាំឲ្យច្បាស់ (២ដង) គុណឪ (អូវ) ធំណាស់ គឺស្មើនឹងម៉ែ។
៣. ព្ធ (អៃ) ឱ (អោ) និងឳ (អៅ) មិត្តខំរៀនទៅ ស្រៈពេញតួខ្មែរ (២ដង)
រៀនឲ្យចេះកើនទ្វេ (២ដង) មិត្តកុំទំនេរ រៀនឲ្យចាំស្ទាត់៕
ព្យញ្ជនៈខ្មែរ
១. ក ខ គ ឃ ង មិត្តអើយសាទរ លោកគ្រូបង្រៀន
ច ឆ ជ ឈ ញ ចូរកុំខ្មាសអៀន រៀនឲ្យបានចេះ។
២. ដ ឋ ឌ ឍ ណ យើងត្រូវខិតខំ សន្សំចំណេះ
ត ថ ទ ធ ន រៀនឲ្យបានចេះ ចំណេះជាស្ពាន។
៣. ប ផ ព ភ ម យ រ ល វ សន្សំឲ្យមាន
ស ហ ឡ អ យើងត្រូវខំរៀន គ្រប់ព្យញ្ជនៈខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។