១. ពពករសាត់ ខ្យល់ផាត់ទៅឆ្ងាយ ដូចចិត្តរាយមាយ គ្មានថ្ងៃនឹងឈប់
ពពករសាត់ រាល់ពេលថ្ងៃយប់ គ្មានទីបញ្ចប់ ដួចចិត្តសាវា។
២. បងស្គាល់អូនហើយ ម្ដេចឡើយរៀមរ៉ា ទៅរកស្នេហា ស្រីផ្សេងព្រលឹង
ពពកម្ដេចអ្នក មិនព្រមនៅនឹង ម្ដេចធ្វើអ៊ីចឹង ព្រលឹងអូនអើយ។
៣. ពពកអើយអ្នក ម្ដេចធ្វើព្រងើយ ឮហើយមិនឆ្លើយ អូនហៅរៀមរ៉ា
ឱស្នេហ៍ខ្ញុំអើយ ម្ដេចឡើយប្រេះឆា ពពកថ្ងៃណា អ្នកយល់ចិត្តខ្ញុំ។
៤. នៅក្នុងជាតិនេះ ចង់នៅជួបជុំ អូនលែងចង់យំ ហើយណាពពក
សូមបងភ្ញាក់ខ្លួន ហើយវិលមករក ជុំជ្រកពពក លែងរសាត់ឆ្ងាយ។
៥. ពពកអើយអ្នក សូមកុំជិនណាយ ឈប់រសាត់ឆ្ងាយ ពីជាតិខេមរា
ជុំញាតិតែមួយ សាងជាតិខេមរា សាមគ្គីខ្លាំងក្លា អូនលែងព្រួយទៀត៕