វេទិកាអ្នកស្ដាប់៖ តើការជម្នះសាងសង់ព្រែកជីកហ្វូណន អាចបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់យ៉ាងខ្លះ?
2024.05.07
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៧ ខែឧសភា ពិភាក្សាលើប្រធានបទ ទាក់ទងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់ ពេលកម្ពុជាជម្នះសាងសង់ព្រែកជីកហ្វូណន។
ក្រៅពីព្យាយាមប្រែក្លាយបញ្ហាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោឱ្យទៅជាបញ្ហាជាតិនិយមហើយនោះ រដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តសាងសង់ព្រែកជីកនេះឱ្យខានតែបាន បើទោះបីជានៅមិនទាន់ច្បាស់លាស់ពីប្រភពថវិកាក៏ដោយ។
តើការជម្នះសាងសង់ព្រែកជីកហ្វូណន អាចបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់យ៉ាងខ្លះ បន្ថែមពីលើរឿងរ៉ាវចម្រូងចម្រាសនៅកំពង់ផែរាម? ហើយថា តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីបញ្ចៀសពីហានិភ័យទាំងនេះ ក៏ប៉ុន្តែនៅតែអាចធានាឯករាជ្យផ្នែកវិស័យដឹកជញ្ជូនផ្លូវទឹកពីប្រទេសវៀតណាមបាន?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក មាន ឫទ្ធិ ជាមួយបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។