ជោគជតា​រាសី​មនុស្ស​ប្រុស​ស្រី​ក្នុង​ឆ្នាំ​ថ្មី

ហោរា​ទស្សន៍ទាយ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ​មាន​មនុស្ស​កើត​ឆ្នាំ​ខ្លះ​រាសី​ត្រូវ​ស្រុត​ចុះ គឺ​ត្រូវ​ចំ​យីអ៊ុន​ដាក់​អារក្ស​ធ្វើ ឯ​អ្នក​ខ្លះ​ទៀត​មាន​លាភ​ចូល​ឡើង​បុណ្យ ឡើង​ស័ក្ដិ​សើម​មាត់​ជាប់​ពេញ​មួយ​ឆ្នាំ។

0:00 / 0:00

ទាក់ទង​ទៅ​នឹង​ការ​ទស្សន៍ទាយ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​នរវិទ្យា​បាន​ឲ្យ​ដឹង​ថា ខ្មែរ​ចេះ​ទស្សន៍ទាយ​គន់​គូរ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ក្រោយ​មក​ខ្មែរ​ទទួល​ឥទ្ធិពល​ខ្លះ​ៗ​ទៀត​ពី​ចិន គឺ​ការ​រាប់​ឆ្នាំ​តាម​លំដាប់​សត្វ។ ចំពោះ​ការ​គន់​គូរ​ដោយ​រាប់​ថ្ងៃ​ខែ​វិញ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។

លោក ឱម ឧត្តម ដែល​បាន​ជួប​សម្ភាស និង​ស្រាវជ្រាវ​ពី​ឯកសារ​មួយ​ចំនួន មាន​សេចក្ដី​រាយ​ការណ៍​អំពី​បញ្ហា​នេះ ៖