ប័ណ្ណសារព័ត៌មាន

កម្មករកាត់ដេរប្រមាណ៧០០នាក់មិនទាន់បើកប្រាក់ឈ្នួលខែមករា
កម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណ ៧០០នាក់ នៅរោងចក្រ ហាយ ហ្វេសសិន (Hi Fashion Co., Ltd.) ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមិនទាន់បានទទួលប្រាក់ខែរបស់ខ្លួនសម្រាប់ខែមករា នៅឡើយទេ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។

សាលាឧទ្ធរណ៍គ្រោងបើកសវនាការរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃ៥ មីនា
មេធាវីលោក ម៉ម សូណង់ដូ ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ថា សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការលើអង្គសេចក្ដី ឬកម្មវត្ថុនៃពាក្យបណ្ដឹងករណីលោក ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅថ្ងៃទី៥ ខែមីនា ខាងមុខ។

ទស្សនៈមេធាវីចំពោះតម្រូវការសុំច្បាប់អនុញ្ញាតមុនផ្សព្វផ្សាយច្បាប់
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការឆ្លើយតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទថា សេចក្ដីប្រកាសរបស់គណៈមេធាវីដែលតម្រូវឲ្យមេធាវីសុំច្បាប់ប្រធានគណៈមេធាវីមុនសម្ភាសជាមួយអ្នកកាសែតជាចរិតនយោបាយបម្រើឲ្យបក្សកាន់អំណាច។